- 2015-01-06 17:52:52
 - ព័ត៌មាន
 
Nokia 1280 ចេញលក់បាន ៥ ឆ្នាំ រោងចក្រប្រកាសឈប់ផលិត
- 2015-01-06 17:52:52
 - ចំនួនមតិ 0 | ចំនួនចែករំលែក 0
 
Nokia 1280 ចេញលក់បាន ៥ ឆ្នាំ រោងចក្រប្រកាសឈប់ផលិត
ចន្លោះមិនឃើញ
Nokia 1280 ទូរសព្ទពេញនិយមដែលមានតម្លៃធូរថ្លៃ ត្រូវគេអះអាងថារោងចក្រឈប់ផលិតហើយ បើទោះបីទូរសព្ទនេះនៅមានប្រជាប្រិយភាព និងនៅតែទទួលការគាំទ្រពីទីផ្សារប្រើប្រាស់ក៏ដោយ។
លោក អ៊ី សុគន្ធ ប្រធានទំនាក់ទំនងរបស់ក្រុមហ៊ុន Microsoft នៅកម្ពុជាបានឲ្យដឹងថា Nokia 1280 រោងចក្រឈប់ផលិតហើយ បន្ទាប់ពីវាបានចេញចរាចរលក់លើទីផ្សារជាង ៥ ឆ្នាំ និងទទួលបានការគាំទ្រយ៉ាងសម្បើម។
“ឥឡូវយើងមាន Nokia 130 ដែលជាជំនាន់ថ្មីដែលអភិវឌ្ឍបន្តពី Nokia 1280 ដែលលក្ខណៈសម្បត្តិប្រើប្រាស់មិនចាញ់គ្នាទេ ហើយតម្លៃក៏សមរម្យសម្រាប់ទិញយកទៅប្រើប្រាស់"។
Nokia 1280 (ឬហៅតាមចំណាំនៅប្រទេសកម្ពុជាថា N ចុចពិល) ទទួលបានការគាំទ្រយ៉ាងខ្លាំងនៅទូទាំងពិភពលោក ដោយក្រុមហ៊ុនអះអាងលក់ដាច់អស់ជាង ១រយលានគ្រឿងគិតមកទល់បច្ចុប្បន្ននេះ។
គុណភាពខ្ពស់ រូបរាងងាយស្រួលប្រើប្រាស់ និងមានបំពាក់ឧបករណ៍ដែលអ្នកប្រើប្រាស់ត្រូវការប្រចាំថ្ងៃដូចជា វិទ្យុអេហ្វអឹម នាឡិកាសំឡេង និងពិលជាដើម បានធ្វើឲ្យ Nokia 1280 បានក្លាយជាទូរសព្ទធូរថ្លៃដែលទទួលបានការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់ជុំវិញពិភពលោក។
លោក អ៊ី សុគន្ធ បានបញ្ជាក់ថា សម្រាប់ទីផ្សារកម្ពុជា Nokia 1280 ជាទូរសព្ទធូរថ្លៃដែលលក់ដាច់បំផុត។ ប៉ុន្តែលោកមិនបានបង្ហាញពីបរិមាណលក់ជាក់លាក់នោះទេ។
Nokia 1280 ជាទូរសព្ទបម្រុងដ៏ប្រសើរបំផុត សម្រាប់អ្នកដែលប្រើប្រាស់ Smartphone ទំនើបៗ!
អត្ថបទ៖ ប៊ុណ្ណារ៉ា