• 2023-12-28 04:08:31
  • ព័ត៌មាន

លើកដំបូងដែល VinFast ចូលរួម​ព្រឹត្តិការណ៍​យក្សពិភពលោក CES តើ​ត្រៀម​នាំយក​រថយន្តអ្វីខ្លះទៅបង្ហាញ?

  • 2023-12-28 04:08:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនវៀតណាម VinFast បាន​ប្រកាស​ថា​ខ្លួន​នឹងចូលរួមក្នុងព្រឹត្តិការណ៍​បច្ចេកវិទ្យាយក្សពិភពលោក CES 2024 ជាលើកដំបូង ដែលធ្វើឡើង​ពីថ្ងៃទី ៩ ដល់ ១២ ខែមករា នៅ Las Vegasសហរដ្ឋអាមេរិក។

ក្នុងព្រឹត្តិការណ៍​នេះ VinFast នឹង​នាំយក​​រថយន្ត​ Mini eSUV VF 3 ព្រមទាំង Concept រថយន្តអគ្គិសនី​ចុងក្រោយ​បំផុត​របស់ខ្លួន។ ជាមួយគ្នានេះ VinFast ក៏នឹង​បង្ហាញ​រថយន្ត SUV ខ្នាតធំ VF 9 ផងដែរ។

ក្រៅតែពី​រថយន្តខាងលើ ក្រុមហ៊ុនវៀតណាមនេះ នឹង​បញ្ចេញ​កង់​អគ្គិសនី DrgnFly ថែមទៀតផង។

ក្រុមហ៊ុន VinFast បាន​លើកឡើងថា ព្រឹត្តិការណ៍ CES គឺ​ជាការតាំងពិព័រណ៍បច្ចេកវិទ្យាអ្នកប្រើប្រាស់​ដ៏មាន​ឥទ្ធិពល​ខ្ពស់​ នៅក្នុងផលិតផលបច្ចេកវិទ្យា និង​ជាពិសេស​ក្នុងឧស្សាហកម្ម​រថយន្តអគ្គិសនី។

ក្រុមហ៊ុននេះ​បានអះអាងថា វត្តមាន​របស់​ខ្លួន ជាមួយផលិតផល​ថ្មីៗ គឺ​នឹងនាំ​យកបទពិសោធន៍​ដ៏ល្អឯក និង​គួរឱ្យចាប់អារម្មណ៍​ចំពោះ​សាធារណជន និងបញ្ជាក់ពីការតាំងចិត្ត​របស់ខ្លួន​ចំពោះ​អនាគតបៃតងសម្រាប់​គ្រប់គ្នា៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ សំភី

មតិយោបល់