- 2023-09-06 04:44:48
- ព័ត៌មាន
TikTok ធ្វើដល់ថ្នាក់នេះហើយ ដោយសង្ឃឹមថា អឺរ៉ុបឈប់ខ្លាចរឿងលួចទិន្នន័យទៀត
- 2023-09-06 04:44:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
TikTok ធ្វើដល់ថ្នាក់នេះហើយ ដោយសង្ឃឹមថា អឺរ៉ុបឈប់ខ្លាចរឿងលួចទិន្នន័យទៀត
ចន្លោះមិនឃើញ
ដើម្បីបង្កើនទំនុកចិត្តដល់អឺរ៉ុប ចំពោះសុវត្ថិភាពទិន្នន័យអ្នកប្រើប្រាស់ TikTok ដែលជារបស់ក្រុមហ៊ុន ByteDance បានបើកមជ្ឈមណ្ឌលទិន្នន័យរបស់អ្នកប្រើប្រាស់អឺរុប នៅក្នុងទីក្រុង Dublin ប្រទេសអៀរឡង់តែម្តង។
បន្ថែមលើសនេះ TikTok ក៏បានអនុញ្ញាតឱ្យក្រុមហ៊ុនសន្តិសុខអឺរ៉ុប ឱ្យវាយតម្លៃសវនកម្មនូវការគ្រប់គ្រងការពារទិន្នន័យ និងសន្តិសុខអ៊ីនធើណែត។
ការសម្រេចបង្កើតឱ្យមានមជ្ឈមណ្ឌលទិន្នន័យនេះ បន្ទាប់ពីរដ្ឋាភិបាលអង់គ្លេស សភាអឺរ៉ុប គណៈកម្មការអឺរ៉ុប និងក្រុមប្រឹក្សាអឺរ៉ុប បានហាមឃាត់កម្មវិធីវីដេអូខ្លីៗ TikTok ដំឡើងនៅលើទូរសព្ទរបស់មន្រ្តីខ្លួន ដោយបារម្ភពីសុវត្ថិភាពទិន្នន័យ។
កន្លងមក ទាំងរដ្ឋាភិបាលអាមេរិក និងអឺរ៉ុប បានចោទប្រកាន់ក្រុមហ៊ុននេះថា បានលួចទិន្នន័យអ្នកប្រើប្រាស់ TikTok ប្រគល់ឱ្យរដ្ឋាភិបាលចិន ប៉ុន្តែតែងតែត្រូវបានក្រុមហ៊ុននេះច្រានចោលផងដែរ។
ក្រៅពីមជ្ឈមណ្ឌលទិន្នន័យនៅក្រុង Dublin នេះ ក្រុមហ៊ុន ByteDance ក៏មានគម្រោងបង្កើតមជ្ឈមណ្ឌលទិន្នន័យក្នុងប្រទេសអៀរឡង់ ១កន្លែងទៀត និងនៅតំបន់ Hamar ប្រទេសន័រវេផងដែរ។ ទិន្នន័យរបស់អ្នកប្រើប្រាស់ TikTok នៅអឺរ៉ុប ប្រមាណជាង ១៥០លាននាក់ នឹងត្រូវរើទៅផ្ទុកតាមមជ្ឈមណ្ឌលទិន្នន័យទាំង៣នេះ៕