- 2023-08-10 03:27:13
- ព័ត៌មាន
សម្តេច Pope ថា AI នឹងបង្កហានិភ័យដល់សង្គម ខណៈបច្ចេកវិទ្យានេះ អាចបង្កើតអាវុធជីវសាស្ត្រ
- 2023-08-10 03:27:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេច Pope ថា AI នឹងបង្កហានិភ័យដល់សង្គម ខណៈបច្ចេកវិទ្យានេះ អាចបង្កើតអាវុធជីវសាស្ត្រ
ចន្លោះមិនឃើញ
សម្តេច Pope Francis បានព្រមានថា បញ្ញាសិប្បនិម្មិត (AI) អាចបង្កហានិភ័យដល់សង្គម ដោយលើកឡើងពី "លទ្ធភាពរំខាន និងឥទ្ធិពលមិនច្បាស់លាស់" និងជំរុញអ្នកដែលនឹងអភិវឌ្ឍ ឬប្រើប្រាស់ AI ឱ្យធ្វើនិងប្រើ ដោយការទទួលខុសត្រូវ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីពេលថ្មីៗនេះ លោក Francis បាននិយាយអំពីការគំរាមកំហែងនៃភាពលំអៀងនៃក្បួនដោះស្រាយនៅក្នុងបច្ចេកវិទ្យា ហើយបានអំពាវនាវដល់សាធារណជនឱ្យមានការប្រុងប្រយ័ត្ន។ លោក Francis បានបន្តថា “អយុត្តិធម៌ និងវិសមភាពជំរុញឲ្យមានជម្លោះ និងការប្រឆាំង”។ "តម្រូវការបន្ទាន់ដើម្បីតម្រង់ទិសគំនិត និងការប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងរបៀបទទួលខុសត្រូវ ដូច្នេះវាអាចជាសេវាកម្មរបស់មនុស្សជាតិ និងការការពារផ្ទះរួមរបស់យើង ហើយទាមទារឱ្យមានការឆ្លុះបញ្ចាំងអំពីសីលធម៌ ដែលបានពង្រីកដល់វិស័យអប់រំ និងច្បាប់”។
អ្នកជំនាញក្នុងវិស័យឧស្សាហកម្ម និងអ្នកបង្កើតគោលនយោបាយផ្សេងទៀតបានសម្តែងការព្រួយបារម្ភថា AI អាចបង្ករការរីករាលដាលនៃការក្លែងបន្លំ ព័ត៌មានមិនពិត ការវាយប្រហារតាមអ៊ីនធឺណិត និងប្រហែលជាសូម្បីតែការបង្កើតអាវុធជីវសាស្រ្ត។ Francis ខ្លួនគាត់គឺជាកម្មវត្ថុនៃការក្លែងបន្លំដែលបង្កើតដោយ AI ។ កាលពីដើមឆ្នាំ២០២៣នេះ រូបភាពដែលបង្កើតដោយ AI កែរូបភាពរបស់លោក Francis ដោយគេឃើញលោកពាក់អាវពណ៌ស និងមានម៉ាកសញ្ញា Balenciaga ដែលជាប្រ៊េនសម្លៀកបំពាក់លំដាប់ថ្លៃ។ លោក Francis បាននិយាយថា “ការការពារសេចក្តីថ្លៃថ្នូររបស់បុគ្គល និងការព្រួយបារម្ភចំពោះបញ្ហា ដែលលើកឡើងដោយបើកចំហប្រកបដោយប្រសិទ្ធភាពសម្រាប់គ្រួសារមនុស្សទាំងមូល គឺជាលក្ខខណ្ឌដែលមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍន៍បច្ចេកវិទ្យា ដើម្បីជួយរួមចំណែកដល់ការលើកកម្ពស់យុត្តិធម៌ និងសន្តិភាពនៅក្នុងពិភពលោក”៕