- 2023-08-07 07:29:36
- ព័ត៌មាន
តម្លៃ iPhone 14 Pro Max ធ្លាក់ចុះខ្លាំង ដល់ទៅ ២៤ភាគរយ នៅលើទីផ្សារទូរស័ព្ទ ប្រទេសវៀតណាម
- 2023-08-07 07:29:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តម្លៃ iPhone 14 Pro Max ធ្លាក់ចុះខ្លាំង ដល់ទៅ ២៤ភាគរយ នៅលើទីផ្សារទូរស័ព្ទ ប្រទេសវៀតណាម
ចន្លោះមិនឃើញ
បន្ទាប់ពី 10 ខែនៃការដាក់លក់នៅប្រទេសវៀតណាម តម្លៃរបស់ iPhone 14 Pro Max បាន ធ្លាក់ចុះ ២៤ភាគរយ មកនៅត្រឹម ២៥,៧ លានដុង ឫស្មើរនឹង ១០៨៩ ដុល្លារអាមេរិក។
នៅដើមខែសីហា ឆ្នាំ២០២៣នេះ អ្នកលក់បន្តដែលមានការអនុញ្ញាតពី Apple មួយចំនួន នៅក្នុងប្រទេសវៀតណាម បានទម្លាក់តម្លៃ iPhone 14 Pro Max មកនៅតិចជាង ២៦ លានដុង ដែលជាតម្លៃទាបបំផុតចាប់តាំងពីការចេញលក់នៅខែតុលា ឆ្នាំ ២០២២។
ក្រៅពី iPhone 14 Pro Max ម៉ូដែលផ្សេងទៀតរបស់ Apple ត្រូវបានគេមើលឃើញថាតម្លៃលក់ធ្លាក់ចុះពី ៣សែនដុង ទៅ ៥សែនដុង ក្នុងមួយគ្រឿង។ តម្លៃ iPhone 14, iPhone 14 Plus និង iPhone 14 Pro បច្ចុប្បន្នគឺមានតម្លៃ ១៨.៥ លានដុង ២១ លានដុង និង ២៣.៦ លានដុង ដែលជាតម្លៃលក់នៅក្នុងទីផ្សារប្រទេសវៀតណាម។
បន្ទាប់ពី ១០ ខែនៃការលក់នៅក្នុងប្រទេសវៀតណាម តម្លៃ iPhone 13 Pro Max បានធ្លាក់ចុះ ១៥,៧ភាគរយ មកនៅត្រឹម ២៦,៩ លានដុង ដែលកាលមុនទូរស័ព្ទនេះ មានតម្លៃ ៣១,៩ លានដុង។ ត្រីមាសទី ៣ តែងតែជារយៈពេលស្ងប់ស្ងាត់សម្រាប់ទីផ្សារទូរស័ព្ទ ខណៈដែលអ្នកប្រើប្រាស់រង់ចាំ iPhone ម៉ូដែលថ្មី ដែលជាធម្មតាចេញលក់ក្នុងខែកញ្ញា និងត្រូវបានដាក់លក់ក្នុងខែតុលា នៅប្រទេសវៀតណាម៕