• 2023-03-09 01:49:03
  • ព័ត៌មាន

Apple ប្រកាសចេញ iPhone 14 និង 14 Plus ពណ៌ថ្មី តម្រូវចិត្តអ្នកស្រលាញ់ពណ៌លឿង

  • 2023-03-09 01:49:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនខុសពីរាល់ដង ក្រុមហ៊ុន Apple តែងតែប្រកាសចេញនូវ iPhone ដែលមានពណ៌លេចៗ សម្រាប់ត្រកូល iPhone របស់ខ្លួន។ ជាក់ស្តែងកាលពីឆ្នាំ២០២២ Apple ចេញ iPhone ពណ៌បៃតង និង ឆ្នាំ២០២១ គឺ ពណ៌ស្វាយ។ ដោយឡែកសម្រាប់ឆ្នាំនេះ អតិថិជននឹងទទួលបានពណ៌ថ្មីមួយទៀត គឺ ពណ៌លឿងខ្ចី។

ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់ពណ៌លឿងថ្មីនេះ ក្រុមហ៊ុន Apple នឹងផ្តល់ឲ្យតែសម្រាប់ម៉ូដែល iPhone 14 និង iPhone 14 Plus ប៉ុណ្ណោះ ដោយចូលរួមជាមួយនឹងពណ៌ដែលមានស្រាប់ចំនួន ៥ ផ្សេងទៀត គឺ ខ្មៅ (Midnight), ស (Starlight), ក្រហម (PRODUCT RED), ខៀវ និង ស្វាយ។

ចំពោះ iPhone 14 និង iPhone 14 Plus ពណ៌ថ្មីនេះ មានតួខ្លួនពណ៌លឿងស្រស់ និង ខ្នងក្រោយកញ្ចក់ ខណៈស៊ុមស្រោបតួខ្លួនរបស់វាមានពណ៌លឿងខ្ចី ដែលមើលទៅស្រដៀងទៅនឹងពណ៌លឿងលើ iPhone 11 និង iPhone XR ផងដែរ។

ក្រៅពីពណ៌ថ្មី មិនមានការផ្លាស់ប្តូរទៅលើកម្លាំងម៉ាស៊ីន ឬ អ្វីផ្សេងទៀតឡើយ ហើយ iPhone 14 និង iPhone 14 Plus ពណ៌លឿងថ្មីនេះ នឹងដាក់ឲ្យបញ្ជាទិញនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ តទៅ៕

អត្ថបទ៖ សេង ឡុង

មតិយោបល់