• 2023-03-02 02:36:19
  • ព័ត៌មាន

VinFast ប្រគល់​ឡានឱ្យ​អតិថិជន​នៅអាមេរិក​ហើយ ជា​ជំហានទីមួយ​នៃការ​វៃ៉លុក​ចូលទីផ្សារ​ពិភពលោក

  • 2023-03-02 02:36:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅទីបំផុត​ ក្រុមហ៊ុនវៀតណាម VinFast បាន​បញ្ជូន​រថយន្តអគ្គិសនី​របស់ខ្លួនឱ្យអតិថិជន​នៅ​ទីផ្សារ​អាមេរិក​ តាមការសន្យាហើយ នៅថ្ងៃទី១ ខែមីនា ឆ្នាំ​២០២៣ បន្ទាប់ពី​ពន្យារពេល​កន្លងមក ដោយសារត្រូវអាប់ដេត​ software បន្ថែម។ នេះជាគឺជំហានដំបូងរបស់​ក្រុមហ៊ុនរថយន្តវៀតណាមនេះ ក្នុងការឆ្ពោះទៅរកទីផ្សារសាកល។

រថយន្ត​ដែល​ប្រគល់​ឱ្យ​អតិថិជន​​នេះ ជា​រថយន្តអគ្គិសនី ម៉ូឌែល VF 8 City Edition ចំនួន ៤៥គ្រឿង ពោលគឺ​ស្ថិតក្នុងចំណោម​ ៩៩៩គ្រឿង​ដែល​បញ្ជូនទៅអាមេរិក កាលពីចុងឆ្នាំកន្លងទៅ។ ការប្រគល់​នេះ ធ្វើឡើង​នៅតាម​ Showroom របស់​ VinFast ចំនួន​៩កន្លែង​​នៅរដ្ឋកាលីហ្វ័រញ៉ា។

សូមជម្រាប​ថា រថយន្ត VF 8 City Edition មានចំនួន២ option គឺ Eco និង Plus ដែលអាចបើកបរ​បានចម្ងាយ​ជាង ៣០០គីឡូម៉ែត្រ ​ពេល​សាកភ្លើងពេញម្តង។ វាបំពាក់​បច្ចេកវិទ្យាចុងក្រោយដោយរួមមាន ADAS និង Smart Services។

លោក Gareth Dunsmore អនុប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន VinFast ប្រចាំ​នៅអាមេរិក ទទួលបន្ទុកផ្នែក​លក់សាកល និងទីផ្សារ​ បាន​និយាយថា ព្រឹត្តិការណ៍​ជាប្រវត្តិសាស្រ្ត​នៃការប្រគល់​រថយន្ត​នេះ គឺ​ជាការបំពេញ​តាមកិច្ចសន្យា ហើយក៏ជាការជំរុញ​ទឹកចិត្តបន្ថែមទៀតផងដែរ។

VinFast ក៏កំពុងបន្តរៀបចំ​កម្មវិធីការបើកបរសាកល្បង​នៅទូទាំងរដ្ឋកាលីហ្វ័រញ៉ា ដើម្បី​ផ្តល់​ឱ្យអតិថិជន​នូវបទពិសោធន៍ និងផ្សារ​ភ្ជាប់​ជាមួយផលិតផល និង​សេវាកម្មរបស់ VinFast៕

អត្ថបទ៖ សំភី

មតិយោបល់