- 2023-02-16 03:42:55
- ព័ត៌មាន
សារព័ត៌មានថៃ៖ ឡានរបស់ក្រុមហ៊ុនវៀតណាម ទំនងជាលក់មិនដាច់នៅអាមេរិកឡើយ
- 2023-02-16 03:42:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សារព័ត៌មានថៃ៖ ឡានរបស់ក្រុមហ៊ុនវៀតណាម ទំនងជាលក់មិនដាច់នៅអាមេរិកឡើយ
ចន្លោះមិនឃើញ
រថយន្តរបស់ក្រុមហ៊ុនវៀតណាម VinFast ដែលនាំយកទៅកាន់ទីផ្សារអាមេរិកនោះ ទំនងជាលក់មិនដាច់ឡើយ ដោយមកទល់ពេលនេះ VinFast មិនទាន់បានប្រគល់រថយន្តឱ្យអតិថិជនខ្លួនណាម្នាក់នៅអាមេរិកនៅឡើយទេ ក្រោមលេសថា កំពុងធ្វើការអាប់ដេត Software។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Sanook។
ក្រុមហ៊ុន VinFast បានប៉ុនប៉ងបញ្ជ្រាបរថយន្តខ្លួនចូលក្នុងទីផ្សារសាកល ដោយចាប់ផ្តើមចេញពីទីផ្សារអាមេរិកទៅមុន។ កាលពីប៉ុន្មានខែមុន រថយន្តចំនួន ៩៩៩គ្រឿងរបស់ក្រុមហ៊ុនវៀតណាមនេះ ត្រូវដឹកជញ្ជូនទៅអាមេរិក ប៉ុន្តែមកដល់ពេលនេះ មានរថយន្តជាច្រើនរយគ្រឿង នៅទើត្រឹមកំពង់ផែអាមេរិកនៅឡើយ។
សារព័ត៌មានថៃនេះ បានលើកឡើងថា ការនាំចូលរថយន្តវៀតណាម VinFast VF8 ទៅក្នុងទីផ្សារអាមេរិក ក្នុងអំឡុងពេលនេះ គឺមិនមែនជាពេលវេលាល្អឡើយ ព្រោះថា Tesla កំពុងលក់បញ្ចុះថ្លៃរថយន្តអគ្គិសនីរបស់ខ្លួន ដូចជា Model Y និង Model 3 ពោលគឺមានតម្លៃប្រហាក់ប្រហែល ឬទាបជាង រថយន្តអគ្គិសនីវៀតណាមនេះទៅទៀត។
ជាមួយគ្នានេះ អ្នកប្រើប្រាស់អាមេរិក នៅមិនទាន់ជឿជាក់លើរថយន្តវៀតណាមនៅឡើយទេ ទាំងគុណភាព ចម្ងាយបើកបរ និងសេវាកម្មក្រោយការលក់ ជាហេតុធ្វើឱ្យ VinFast ស្ទើរតែគ្មានច្រកណាដែលអាចលូកចូលទីផ្សារអាមេរិកងាយស្រួលឡើយ៕