• 2023-02-16 02:45:47
  • ព័ត៌មាន

ឥឡូវ បើចង់ផ្ញើរូបថតឱ្យគ្នា គួរផ្ញើតាម WhatsApp វិញទៅ ព្រោះអាចចុចផ្ញើម្តងបាន​ដល់ ១០០រូបឯណោះ

  • 2023-02-16 02:45:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

WhatsApp បាន​ប្រឹងប្រែង​ហក់ចូលប្រកួតក្នុងសមរភូមិ​នៃប្រព័ន្ធ​បណ្តាញទំនាក់ទំនងសង្គម​សារជាថ្មី ដោយមក​ជាមួយ​ការអាប់ដេត​ធំៗ​ចំនួន៤ ដើម្បី​អាចយកប្រៀប​លើគូប្រជែង​ធំៗបាន។

យោងតាម​ការចុះផ្សាយរបស់ wabetainfo បាន​បង្ហាញ​ឱ្យដឹងថា មុខងារ​ថ្មី​របស់ WhatsApp សម្រាប់​ផ្តល់​បទពិសោធន៍​ឱ្យអ្នកប្រើប្រាស់របស់ខ្លួន​ដែលបាន​ដំឡើង​ Version ចុងក្រោយ​បំផុត​នៅក្នុង PlayStore គឺរួមមានដូចជា៖

១. Document Caption: អ្នក​អាច​សរសេរ​ Caption បន្ថែម​ភ្ជាប់ជាមួយតែម្តង​នៅពេល​ផ្ញើ​ Document ទៅកាន់​អ្នកដទៃ។

២. Longer Group Subjects and Description: អ្នក​អាច​ជ្រើស​រើស​ប្រធានបទ និង​ការព័ណ៌នា វែងជាងមុន​សម្រាប់ Group របស់​អ្នក។

៣. Share up to 100 media: នេះជាមុខងារ​ដ៏ពិសេសបំផុត​សម្រាប់​អ្នកប្រើប្រាស់ ព្រោះ​ថាអាច​ផ្ញើម្តងបានទៅដល់ ១០០រូបភាព និងវីដេអូឯណោះ ក្នុងពេលចុចផ្ញើតែមួយលើក ខណៈពីមុនមកអាចផ្ញើបានត្រឹម ៣០រូបប៉ុណ្ណោះ។

៤. Create Personalized avatars: អ្នកអាច​បង្កើតជារូប Avatar ដោយខ្លួនឯងបាន​ ដោយប្រើជា sticker និង profile photo៕

អត្ថបទ៖ សំភី

មតិយោបល់