- 2023-02-07 01:52:58
- ព័ត៌មាន
ក្រុងតាខ្មៅ និងខេត្តសៀមរាប ស្វាគមន៍វត្តមានដំបូងនៃមជ្ឈមណ្ឌលបទពិសោធន៍ឌីជីថលក្រុមហ៊ុនសែលកាត និងអ៊ីហ្ស៊ីខម
- 2023-02-07 01:52:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុងតាខ្មៅ និងខេត្តសៀមរាប ស្វាគមន៍វត្តមានដំបូងនៃមជ្ឈមណ្ឌលបទពិសោធន៍ឌីជីថលក្រុមហ៊ុនសែលកាត និងអ៊ីហ្ស៊ីខម
ចន្លោះមិនឃើញ
នាថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ ២០២៣ ក្រុមហ៊ុនសែលកាត និងក្រុមហ៊ុនអ៊ីហ្ស៊ីខម ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ របើកសម្ពោធរួមគ្នានូវ «មជ្ឈមណ្ឌលបទ ពិសោធន៍ឌីជីថលនៃក្រុមហ៊ុនសែលកាត និងអ៊ីហ្ស៊ីខម» ដែលនេះជាលើកទីមួយហើយដែលអតិថិជនអាចទទួល បានផលិតផលនិងសេវាកម្ម ទាំងទូរស័ព្ទចល័ត និង អ៊ីនធឺណិតរបស់ក្រុមហ៊ុនទាំងពីរនៅ ទីតាំងតែមួយ!
មជ្ឈមណ្ឌលទាំងពីរទីតាំង ដែលបានបើកសម្ពោធឱ្យដំណើរការនៅថ្ងៃនេះ ស្ថិតនៅក្នុងទីប្រជុំជននៃក្រុងតាខ្មៅ ខេត្តកណ្តាល និងស្ថិតនៅកណ្តាលក្រុងសៀមរាម ទីរួមខេត្តសៀមរាប។ មជ្ឈមណ្ឌលបទពិសោធន៍ឌីជីថល នៃក្រុមហ៊ុនសែលកាត និងអ៊ីហ្ស៊ីខមទាំងពីរទីតាំងនការរចនាយ៉ាងទំនើប សោភ័ណភាពប្រកបដោយភាព ថ្លៃថ្នូរ កន្លែងចតយានយន្តធំទូលាយ កន្លែងរង់ចាំប្រកបដោយផាសុកភាព និងបញ្ជរ សេវាកម្មដ៏ប្រណីត។ ការតុបតែងខាងក្នុងមានសភាពភ្លឺ ស្អាត ធំទូលាយល្អ ដែលរចនាឡើងដើម្បីបំពេញតម្រូវការអតិថិជន ជួយឱ្យអតិថិជនមានភាពងាយស្រួល និងរីករាយ ក៏ដូចជាលើកកម្ពស់ការផ្តល់សេវាកម្មប្រកបដោយប្រសិទ្ធភាពផងដែរ។
ជាមួយនឹងបុគ្គលិកពេញម៉ោងច្រើនជាង២០នាក់ដែលរង់ចាំបម្រើអតិថិជនមជ្ឈមណ្ឌលថ្មីទាំងពីរ ទីតាំងត្រូវបាន បំពាក់ដោយបរិក្ខារទំនើបដែលអាចផ្តល់ជូនអតិថិជនគ្រប់សេវាកម្មដោយមានការរំពឹងទុកយ៉ាងមុតមាំពីសាខាក្រុមហ៊ុនអ៊ីហ្ស៊ីខម និងក្រុមហ៊ុនសែលកាត ដែលរួមមានដូចជាសេវាគាំទ្រអតិថិជនទូទៅការទូទាត់វិក្កយបត្រ ការចុះឈ្មោះអតិថិជនថ្មី ការដោះស្រាយបញ្ហាបច្ចេកទេស និងសេវាកម្មពិសេសផ្សេងៗទៀត។ ជាមួយនឹងការ រៀបចំឱ្យមានបុគ្គលិកសេវាអតិថិជនពីក្រុមហ៊ុនទូរស័ព្ទចល័តនិងក្រុមហ៊ុនអ៊ីនធឺណិតក្នុងទីតាំងតែមួយបែបនេះរាល់ បញ្ហារបស់អតិថិជនពាក់ព័ន្ធនឹងការតភ្ជាប់ គឺអាចដោះស្រាយបានប្រកបដោយប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធខ្ពស់ ជាងមុន។
លោក Simon Perkins អគ្គនាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា៖ «កិច្ចសហការរវាង ក្រុមហ៊ុនសែលកាត និងក្រុមហ៊ុនអ៊ីហ្ស៊ីខម គឺជាឱកាសដ៏ល្អសម្រាប់អតិថិជនស្វែងយល់បន្ថែមអំពីសេវាកម្ម ពាក់ព័ន្ធនឹងការតភ្ជាប់ ដែលផ្តល់ជូនដោយក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ទាំងមូល។ មជ្ឈមណ្ឌលបទពិសោធន៍ អតិថិជនថ្មី នៅក្រុងតាខ្មៅ និងខេត្តសៀមរាប នឹងដើរតួជាកន្លែងផ្សព្វផ្សាយអំពីផលិតផលនិងសេវាកម្ម ក៏ដូចជា ផ្តល់ដំណោះស្រាយនានា សម្រាប់តម្រូវការពាក់ព័ន្ធនឹងសេវាទូរស័ព្ទចល័ត និងសេវាអ៊ីនធឺណិតសម្រាប់ការ ប្រើប្រាស់ផ្ទាល់ខ្លួនប្រើប្រាស់ក្នុងគេហដ្ឋាន និងសម្រាប់អាជីវកម្មក្នុងកន្លែងតែមួយ។ ប្រាកដណាស់មជ្ឈមណ្ឌល ថ្មីទាំងពីរនឹងផ្តល់ជូនអតិថិជនរបស់យើងទាំងអស់នូវភាពងាយស្រួល និងបទពិសោធន៍ជាមួយប្រេនពីរក្នុង ពេលតែមួយគឺសែលកាត និងអ៊ីហ្ស៊ីខម។ យើងពិតជាមានក្តីរំភើបរីករាយក្នុងការសម្ពោធមជ្ឈមណ្ឌលទាំងពីរ ទីតាំងហើយយើងរង់ចាំស្វាគមន៍ និងបម្រើអតិថិជនចាប់ពីថ្ងៃនេះតទៅ»។
លោក Asitha De Costa នាយកផ្នែកព័ត៌មានវិទ្យា (CIO)នៃក្រុមហ៊ុនអ៊ីហ្ស៊ីខម ក៏បានសម្តែងក្តីរំភើបរីករាយ ចំពោះពិធីសម្ពោធមជ្ឈមណ្ឌលទាំងពីរនេះដូចគ្នា ហើយលោកបានលើកឡើងអំពីតួនាទីដ៏សំខាន់របស់វាក៏ដូចជា អត្ថប្រយោជន៍សម្រាប់អតិថិជន និងក្រុមហ៊ុនទាំងពីរ។
លោក Asitha De Costa បានមានប្រសាសន៍យ៉ាងនេះថា៖ «យើងមានក្តីរំភើបរីករាយ ដោយបានចាប់ផ្តើមឆ្នាំថ្មី ជាមួយនឹងសារដ៏រឹងមាំជូនអតិថិជនតាមរយៈការសម្ពោធមជ្ឈមណ្ឌលបទពិសោធន៍ឌីជីថលថ្មីនៃក្រុមហ៊ុន សែលកាតនិងអ៊ីហ្ស៊ីខមចំនួនពីរទីតាំងស្ថិតក្រុងតាខ្មៅ និងខេត្តសៀមរាប។ នេះគ្រាន់តែជាដំណាក់កាលចាប់ ផ្តើមនៃការរៀបចំមជ្ឈមណ្ឌលដ៏ពិសេសទាំងនេះ ដែលមានគោលបំណងផ្តល់ជូនអតិថិជននូវបទពិសោធន៍ ដ៏អស្ចារ្យជាមួយក្រុមហ៊ុនទាំងពីរ។ មជ្ឈមណ្ឌលបទពិសោធន៍ឌីជីថលថ្មីទាំងនេះ ត្រូវបានរចនាឡើងដើម្បី បង្ហាញពីភាពរឹងមាំនៃកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនសែលកាត និងក្រុមហ៊ុនអ៊ីហ្ស៊ីខមនៅក្នុងគ្រួសារ រ៉ូយាល់គ្រុប ដែលជាការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនទាំងពីរបន្ថែមទៀតស្របពេលដែលយើងចាប់ដៃ គ្នាសហការជាមួយក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបដទៃទៀតដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់យើងក្នុងការពន្លឿនសេដ្ឋកិច្ច និងសង្គមឌីជីថលដែលរឹងមាំ និងប្រកបដោយភាពច្នៃប្រឌិតនៅកម្ពុជា»។
ចាប់ពីថ្ងៃទី០៦ខែកុម្ភ: ដល់ ០៦ខែមីនា ឆ្នាំ២០២៣នេះរាល់អតិថិជនថ្មីដែលចុះឈ្មោះប្រើប្រាស់សេវាកម្ម អ៊ីនធឺណិតណាមួយក៏បានរបស់ក្រុមហ៊ុនអ៊ីហ្ស៊ីខមនៅទីតាំងថ្មីទាំងពីរកន្លែងនឹងមានឱកាសចូលរួមចាប់រង្វាន់ក្នុងកម្មវិធីដ៏ពិសេសរបស់យើងដែលអាចឈ្នះរង្វាន់ដ៏អស្ចារ្យជាច្រើន!ដូច្នេះសូមកុំឲ្យឱកាសដ៏ល្អនេះកន្លងផុតទៅឲ្យសោះ!
ចាប់តាំងពីឆ្នាំ ២០១៩ មក ក្រុមហ៊ុនអ៊ីហ្ស៊ីខម និងក្រុមហ៊ុនសែលកាត បានសហការគ្នាយ៉ាងជិតស្និទ្ធលើគម្រោងជាច្រើន ដែលបង្កើតឱកាសនិងលទ្ធផលជាវិជ្ជមានថ្មីៗក្នុងវិស័យសេវាកម្មឌីជីថលក៏ដូចជាបានលើក កម្ពស់សហគមន៍ និងដៃគូជាច្រើនផងដែរ។
កាលពីខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ ក្រុមហ៊ុនសែលកាត និងក្រុមហ៊ុនអ៊ីហ្ស៊ីខម បានរួមគ្នាសហការឧបត្ថម្ភ និងចូលរួមក្នុងសន្និសីទស្តីពីការធ្វើកោសល្យវិច័យឌីជីថល ដែលរៀបចំឡើងដោយអង្គភាពការពារកុមារ និងនគរបាលជាតិកម្ពុជាដើម្បីលើកកម្ពស់សុវត្ថិភាពលើប្រព័ន្ធអ៊ីនធឺណិត និងអក្ខរកម្មឌីជីថល។ ក្រុមហ៊ុនទាំងពីរ ក៏ដូចជាក្រុមហ៊ុនបុត្រសម្ព័ន្ធផ្សេងទៀតនៃគ្រួសាររ៉ូយ៉ាល់គ្រុបនឹងបង្កើតគំនិតផ្តួចផ្តើម និងកិច្ចសហការរួមគ្នាជា ច្រើនបន្ថែមទៀតក្នុងទស្សនវិស័យជំរុញសេដ្ឋកិច្ចឌីជីថលនិងពន្លឿនការអភិវឌ្ឍឧស្សាហកម្ម ៤.០ នៅកម្ពុជា។
សម្រាប់ព័ត៌មានបន្ថែមអំពីមជ្ឈមណ្ឌលបទពិសោធន៍ឌីជីថលថ្មីទាំងពីរទីតាំង សេវាកម្មផ្តល់ជូន និងប្រូម៉ូសិនចាប់ រង្វាន់ជាដើមសូមអតិថិជនអញ្ជើញមកកាន់ទីតាំងមជ្ឈមណ្ឌលក្នុងក្រុងតាខ្មៅ ស្ថិតនៅផ្ទះលេខ៤៥ ផ្លូវលេខ ១០៧ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល និងទីតាំងមជ្ឈមណ្ឌលក្នុងក្រុងសៀមរាប ស្ថិតនៅផ្ទះលេខ៣៦ ផ្លូវលេខ៦អា ភូមិបន្ទាយចាស់ ឃុំស្លក្រាម ស្រុកសៀមរាប ខេត្តសៀមរាប។ អតិថិជនក៏អាចរស័ព្ទមកលេខ ០១២ ៨១២ ៨១២ (ក្រុមហ៊ុនសែលកាត) ឬចូលទៅកាន់គេហទំព័រ www.cellcard.com.kh ក៏ដូចជាហៅទូរស័ព្ទ ទៅលេខ ០៨៥ ៨៨៨ ១៨១ (ក្រុមហ៊ុនអ៊ីហ្ស៊ីខម) ឬចូលទៅកាន់គេហទំព័រ www.ezecom.com.kh សម្រាប់ ព័ត៌មានលម្អិត។
អំពីក្រុមហ៊ុនសែលកាត
ចាប់ដំណើរការនៅឆ្នាំ ១៩៩៧ ក្រុមហ៊ុនសែលកាត គឺជាប្រតិបត្តិករទូរស័ព្ទចល័តដែលបម្រើសេវាកម្ម យូរជាងគេនៅកម្ពុជា និងជាប្រតិបត្តិករដែលមានម្ចាស់ភាគហ៊ុនជាខ្មែរ ១០០% និងមានការទទួលស្គាល់ ទូទាំងប្រទេសដោយមានប្រវត្តិជំរុញភាពច្នៃប្រឌិតនៅក្នុងទីផ្សារជាច្រើនឆ្នាំ សេវាកម្មអតិថិជនល្អឆ្នើម និងជា បណ្តាញទូរស័ព្ទចល័តដែលលឿនបំផុត និងគួរឱ្យទុកចិត្តបំផុតនៅកម្ពុជា។ សែលកាតត្រូវបានចាត់ទុកថាជា ក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំបំផុតមួយក្នុងប្រទេសកម្ពុជា ដែលមានអតិថិជនជាង ៤លាននាក់ ការគ្របដណ្តប់ បណ្តាញសេវាទូទាំងប្រទេស និងមានបណ្តាញចែកចាយដ៏ធំទូលាយ។
ក្រុមហ៊ុនសែលកាត ក៏មានឈ្មោះជា ប្រតិបត្តិករដែលបានទទួលពានរង្វាន់ច្រើនជាងគេក្នុងប្រទេសកម្ពុជាផងដែរ។ យើងបានឈ្នះពានរង្វាន់ជាង ៣០ នៅថ្នាក់សកលលោកនិងថ្នាក់តំបន់ រួមទាំងការឈ្នះពានរង្វាន់ Ookla Speedtest ចំនួន៦ដងជាប់ៗគ្នា ក៏ដូចជា ការទទួលស្គាល់ពី OpenSignal សម្រាប់ផ្នែកដំណើរការបណ្តាញ និងការច្នៃប្រឌិតក្នុងវិស័យកីឡាអេឡិចត្រូនិក។
ជាមួយនឹងចក្ខុវិស័យក្នុងការផ្តល់ជូនការតភ្ជាប់ដល់ប្រជាជនគ្រប់រូប និងការអភិវឌ្ឍបែបផែនរស់នៅធ្វើការនិង លេងកំសាន្តរបស់អតិថិជនក្រុមហ៊ុនសែលកាតបាននិងកំពុងបន្តពង្រីកសេវាកម្មរបស់យើងដើម្បីលើកស្ទួយ និងកសាងសហគមន៍កីឡាអេឡិចត្រូនិក និងសហគមន៍អ្នកលេងហ្គេម តាមរយៈការផ្តល់សេវាកម្មកំសាន្តបែបឌីជីថល ដែលរួមចំណែកដោះស្រាយតម្រូវការមាតិកាភ្លាមៗ (real-time) និងតាមតម្រូវការ (on-demand) ព្រមទាំងផ្តល់ ជូននូវដំណោះស្រាយអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត និងការយល់ដឹងខ្ពស់។
អំពីក្រុមហ៊ុនអ៊ីហ្ស៊ីខម
ក្រុមហ៊ុនអ៊ីហ្ស៊ីខមអបអរខួប ១៥ ឆ្នាំ នៃការជំរុញនវានុវត្តន៍ក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) និងសេវាកម្មល្អផ្តាច់គេនៅកម្ពុជា។ ក្រុមហ៊ុនអ៊ីហ្ស៊ីខមបានចាប់ផ្តើមពីការផ្តល់សេវា VoIP និងបានផ្លាស់ប្តូរខ្លួនយ៉ាងឆាប់រហ័សទៅជាក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតលំដាប់ខ្ពស់។ ហើយឥឡូវនេះក្លាយជា ក្រុមហ៊ុនផ្គត់ផ្គង់វេទិកាឌីជីថលឈានមុខគេនិងដើរតួនាទីយ៉ាងសំខាន់ជាកាតាលីករក្នុងការជំរុញសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។ ជាផ្នែកមួយនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ក្រុមហ៊ុនអ៊ីហ្ស៊ីខមត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៧ ហើយរហូតមកទល់សព្វថ្ងៃនេះ ក្រុមហ៊ុនបានវិនិយោគទុនសរុបជាង ១០០ លានដុល្លារ ក្នុងផ្នែកពាក់ព័ន្ធជាច្រើន។ ការវិនិយោគទាំងនេះរួមមានដូចជា បណ្តាញខ្សែកាបអុបទិកសរុបប្រមាណ ៣ម៉ឺនគីឡូម៉ែត្រ ដែលជាឆ្អឹងខ្នង នៃការតភ្ជាប់អ៊ីនធឺណិតនៅគ្រប់ដំណាក់កាល។
ក្រុមហ៊ុនអ៊ីហ្ស៊ីខម នៅតែរក្សាកំណត់ត្រាជាម្ចាស់ភាគហ៊ុនខ្មែរ សុទ្ធសាធ ១០០% ក្នុងបណ្តាញខ្សែកាបអុបទិកក្រោមបាតសមុទ្រ ម៉ាឡេស៊ី-កម្ពុជា-ថៃ និងជាក្រុមហ៊ុនដែលបាន ធ្វើការវិនិយោគរយៈពេលវែងលើបណ្តាញខ្សែកាបអុបទិកក្រោមបាតសមុទ្រ Asian American Gateway ដែលតភ្ជាប់ស្ថានីយ៍ចុះចតខ្សែកាបចំនួន ១៣ នៅជាង ១០ ប្រទេសផ្សេងគ្នា។
តាមរយៈភាពជាដៃគូជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាអន្តរជាតិល្បីៗ ដូចជា ក្រុមហ៊ុន Microsoft, សេវាកម្ម Amazon Web Services, សេវាកម្ម Oracle Cloud, សេវាកម្ម VeloCloud, សេវាកម្ម LogRhythm, ក្រុមហ៊ុន Huawei, សេវាកម្ម Ameyo, សេវាកម្ម MiHCM ជាដើម ក្រុមហ៊ុនអ៊ីហ្ស៊ីខម បានបន្តនាំយកបច្ចេកវិទ្យានិងដំណោះស្រាយថ្មីៗ មកផ្គត់ផ្គង់ជូនអតិថិជននៅកម្ពុជា ស្របតាមតម្រូវការអាជីវកម្មរបស់ពួកគាត់។ តាមរយៈនវានុវឌ្ឍន៍ទាំងអស់នេះ យើងបានជួយលើកស្ទួយមុខមាត់ប្រទេសកម្ពុជាថាជាប្រទេសដែលមានភាពរីកចម្រើនមួយ ដែលជាការទាក់ទាញ ឱ្យមានការវិនិយោគធុរកិច្ចពីវិនិយោគិនក្នុងតំបន់និងជុំវិញពិភពលោក។
អាស័យដ្ឋាន៖ ផ្ទះលេខ ៣១ មហាវិថីព្រះសីហនុ (ផ្លូវ ២៧៤) រាជធានីភ្នំពេញ លេខទំនាក់ទំនង៖ ០២៣ ២៣ ៨១ ៨១ វែបសាយ៖ www.ezecom.com.kh