• 2022-11-17 07:19:12
  • ផលិតផលថ្មី

Apple ដាក់ឱ្យប្រើសាកល្បងមុខងារភ្ជាប់ផ្កាយរណបលើ iPhone 14 គ្រប់ម៉ូឌែល

  • 2022-11-17 07:19:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុខងារភ្ជាប់ទៅកាន់ផ្កាយរណប Emergency SOS via Satellite ពេលទូរសព្ទអត់សេវាដែលមានប្រើលើ iPhone 14 គ្រប់ម៉ូឌែល ពេលនេះ Apple ទើបដាក់ឱ្យប្រើសាកល្បង។

បច្ចុប្បន្នដំណើរសម្រាប់ប្រទេស សហរដ្ឋអាមេរិច និងកាណាជាមុន រីឯប្រទេសដទៃនឹងមានឆាប់ៗ។

មុខងារនេះ អាចភ្ជាប់អ្នកទៅកាន់ ក្រុមភ្នាក់ងារសង្គ្រោះបន្ទាន់តាមផ្កាយរណបក្នុងដែនគ្មានសេវា ដោយអ្នកអាចទាក់ទងបានតាមសារ។ លើសពីនេះអ្នកអាចក៏អាច បញ្ជូនទីតាំងកំពុងស្ថិតនៅទៅកាន់មិត្តភក្ដិ ក្រុមគ្រួសារ តាមកម្មវិធី Find My តាមរយៈផ្កាយរណបផងដែរ។

Emergency SOS via Satellite ជាមុខងារគួរឱ្យចាប់អារម្មណ៍ ត្បិតអីឧបករណ៍ដែលអាចភ្ចាប់ទៅកាន់ផ្កាយរណបនិងផ្ញើសារបាន វាអាចមានតម្លៃខ្ទង់ ១០០០ដុល្លារ ឯណោះ។ ដោយឡែក iPhone 14 មានតម្លៃចាប់ពី ៨៩៩ដុល្លារ ឡើងទៅ គឺអាចប្រើមុខងារផ្កាយរណបបាន។

របៀបប្រើប្រាស់មុខងារ Emergency SOS via Satellite (មិនទាន់ដំណើរការបានក្នុងប្រទេសកម្ពុជា)៖

  • បើកកម្មវិធី Settings > Emergency SOS > Emergency SOS via Satellite
  • ចុចលើ Try Demo ដើម្បីសាកល្បង និងធ្វើតាមការណែនាំ

អត្ថបទ៖ កុសល

មតិយោបល់