• 2022-09-29 03:54:56
  • ព័ត៌មាន

កាន់តែកាច! iPhone 14 Pro Max អាចថតឃើញដល់មីលគីវ៉េនិងកញ្ចុំផ្កាយតូចៗ

  • 2022-09-29 03:54:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបថតច្រើនសន្លឹកអាចមើលឃើញពី ទិដ្ឋភាពផ្កាយរាប់សិប និងមើលឃើញសណ្ឋានរាងជាកាឡាកស៊ីមីលគីវ៉េ ត្រូវបានថតដោយអ្នកប្រើ iPhone 14 Pro Max មានឈ្មោះថា ToddH ត្រូវបានចែកចាយនៅក្នុង MacRumors forum។

អ្នកប្រើរូបនេះបានបញ្ជាក់ថា ការថតរូបទាំងនេះគឺប្រើមុខងារ Night Mode ចំណាយពេល ៣០វិនាទី ហើយអ្វីដែលពិសេសគឺ ISO ដែលជាកម្រិតពន្លឺនៃលែនកាមេរ៉ាគឺអាចតម្លើងខ្ពស់ដល់លេខ 12500 អំណោយផលថតទីងងឹតបានយ៉ាងច្បាស់។

គួរបញ្ជាក់ថា iPhone 14 Pro ឆ្នាំនេះ Apple សម្រេចបំពាក់សែនស័រថ្មី 48MP ទំហំធំជាង iPhone 13 Pro ដល់ទៅ 65% និងអាចថតរូបនៅកន្លែងខ្សោយពន្លឺ ខ្លាំងជាងមុនគុណនឹង ២ ឯណោះ។

នេះជារូបថតដោយប្រើមុខងារ ProRAW និងកែដោយកម្មវិធីទូរសព្ទ Lightroom

រូបថតចេញពីកាមេរ៉ា file jpeg មិនមានកែ

Tripod ប្រើសម្រាប់ថតរូប

អត្ថបទ៖ កុសល

មតិយោបល់