• 2022-08-23 08:51:34
  • ព័ត៌មាន

ចំណុចធំ ៤ គួររង់ចាំ iPhone 14 (បាំងតែកន្លះខែទៀតប៉ុណ្ណោះ)

  • 2022-08-23 08:51:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple លេចឮដំណឹងមកថានឹងបញ្ចេញ iPhone 14 នាថ្ងៃទី៩ ខែកញ្ញា។ ដូចនេះបើអ្នកចង់ទិញ iPhone ម៉ូឌែលថ្មីឬម៉ូឌែលចាស់ អាចរង់ចាំបន្តិចសិន ព្រោះម៉ូឌែលចាស់អាចធ្លាក់ថ្លៃ ឬចាំទិញម៉ូឌែលថ្មីតែម្ដងកុំឱ្យស្ដាយក្រោយទិញ iPhone 13 យឺតស៊េរី។

ហេតុផលដែលយើងគួរចាំ iPhone 14 ព្រោះគេរំពឹងថាវាមាន ៤ចំណុចល្អៗដូចជា៖

១. ឈប់ប្រើថ្ងាសឆក ប្ដូរមកប្រើត្រឹមថ្ងាសរាងជាអក្សរ “i” ឬមានសណ្ឋានដូចគ្រាប់ថ្នាំពេទ្យ។ ប៉ុន្ដែថ្ងាសតូចនេះ មានដំណឹងចចាមអារ៉ាមថា មានតែលើម៉ូឌែល Pro តែប៉ុណ្ណោះ។

២. ជម្រើសអេក្រង់ធំ តែមិនមែន Pro Max ឆ្នាំនេះគេរំពឹងថានឹងមានម៉ូឌែល iPhone 14 Max ដែលនឹងប្រើអេក្រង់ដូចទៅនឹង 13 Pro Max ៦,៧អ៊ិញ ប៉ុន្ដែមានម៉ាស៊ីនមិនមែនជា Pro នោះទេ។

៣. អាចថតវីដេអូដល់ 8K ដែលឆ្នាំនេះ Apple នឹងអាប់ឌែតកាមេរ៉ាក្រោយពី 12MP ទៅទំហំធំ 48MP។ ហើយការអាប់ឌែតនេះចំពោះម៉ូឌែល Pro ប៉ុណ្ណោះ។

៤. បន្ទះឈីបខ្លាំង A16 ដែលជាបច្ចេកវិទ្យាចុងក្រោយ និងមានល្បឿនខ្លាំងឡើងដូចដែល iPhone តែងដុះខាត់រាល់ឆ្នាំ។

យ៉ាងណា នេះជាដំណឹងបឋម ដែលលេចឮនិងតាមពាក្យចចាមអារ៉ាមពីប្រភពគួរឱ្យទុកចិត្តជាច្រើន ដូចនេះដើម្បីកាន់តែច្បាស់ពី iPhone 14 ថាមានលក្ខណៈបែបណា ពិសេសបែបណា យើងនឹងរង់ចាំពេលប្រកាសចេញផ្លូវការនៅខែក្រោយនេះទាំងអស់គ្នា៕

ប្រភព៖ 9to5Mac ប្រែ​សម្រួល៖ កុសល

មតិយោបល់