• 2022-07-01 11:00:46
  • ព័ត៌មាន

Grab ដាក់ដំណើរការសាកល្បងសេវាកម្ម GrabFood ជាមួយយីហោល្បីៗជាង 200 ហាង

  • 2022-07-01 11:00:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Grab ដែល​ជា​ស៊ូភើអេប​ ឬ​កម្មវិធី​កក់​សេវា​ធ្វើ​ដំណើរ​ និង​ដឹក​ជញ្ជូន​អនឡាញ​ តាម​រយៈ​ទូរស័ព្ទ​ ឈាន​មុខ​គេ​នៅ​អាស៊ី​អាគ្នេយ៍​ កំពុង​ដាក់​ដំណើរ​ការ​សាក​ល្បង​សេវា​ដឹក​ជញ្ជូន​អាហារ​ GrabFood​ នៅ​រាជ​ធានីភ្នំពេញ​។ ដំណើរ​ការ​សាក​ល្បង​នេះ​នឹង​ផ្តល់​ជូន​អ្នក​ប្រើប្រាស់​ Grab​ នៅ​កណ្តាល​ទី​ក្រុង​ភ្នំពេញ​ នូវ​សេវា​បញ្ជា​ទិញ​អាហារ​ពី​ហាង​ល្បីៗ​ ទាំង​ក្នុង​ស្រុក​ និង​អន្តរជាតិ​ជា​ច្រើន​ ជាង​ 200 ហាង​ ដូច​ជា​ KFC, The Pizza Company, Habit Burger Gril​l, Lotteria, Bonchon, Gongcha, Heekcaa, Chatime, Chatramue, Gloria Jean's Coffee, Paris Baguette, Sakana Lab, Pong និង Potato Corner ជា​ដើម​។ ឥឡូវ​នេះ​ តម្លៃ​ដឹក​ជញ្ជូន​គឺ​ត្រឹម​តែ​ 100​ រៀល​តែ​ប៉ុណ្ណោះ​ ទោះ​ជា​ចម្ងាយ​ណា​ក៏​ដោយ​។

លោក​ Corentin Rouxel ប្រធាន​ក្រុម​ហ៊ុន​ Grab​ ប្រចាំ​ប្រទេស​កម្ពុជា​ និង​មីយ៉ាន់ម៉ា​ មាន​ប្រសាសន៍​ថា​៖ «នៅ​ក្រុម​ហ៊ុន​ Grab​ ពួក​យើង​ប្តេជ្ញា​ចិត្ត​ ក្នុង​ការ​ផ្តល់​ជូន​នូវ​បទពិសោធ​ប្រើ​ប្រាស់​ដែល​ល្អ​បំផុត​ ទៅ​កាន់​អ្នក​ប្រើប្រាស់​ និង​ដៃ​គូសហការណ៍​ រាល់​សេវាកម្ម​ទាំង​អស់​នៅ​ក្នុង​ ស៊ូភើអេប​របស់​យើង​។ ដំណើរ​ការ​សាកល្បង​នៃ​សេវាកម្ម​ GrabFood នេះ​ នឹង​អនុញ្ញាត​ឱ្យ​យើង​ដកស្រង់​និង​ស្វែង​យល់​ពី​មតិ​យោបល់​សំខាន់ៗ​ ពី​សំណាក់​អ្នក​ប្រើប្រាស់​ និង​ដៃ​គូរ​សហការណ៍​មួយ​ក្រុម​តូច​ ដើម្បី​ឱ្យ​ពួក​យើង​អាច​យក​មក​ពង្រឹង​គុណភាព​សេវាកម្ម​ មុន​ពេល​ពង្រីក​តំបន់​សេវាកម្ម​របស់​យើង​ទៅ​កាន់​តំបន់​ផ្សេង​ទៀត​ ក្នុង​រាជធានី​ភ្នំពេញ​។ គោល​បំណង​របស់​យើង​ គឺ​ផ្សារភ្ជាប់អ្នកប្រើប្រាស់ទៅកាន់ ហាងល្បីៗជាច្រើនជម្រើស ដែលជាដៃគូរសហការណ៍របស់យើង និងដឹកជញ្ជូនអាហារដែលប្រកបដោយគុណភាពខ្ពស់ លឿន និងប្រកបដោយទំនុកចិត្ត»។

លោក កង សុវណ្ណារ៉ូត ប្រធានគ្រប់គ្រងផ្នែកសេវាកម្ម GrabFood បានបន្ថែមថា៖ «ពួកយើងជឿជាក់ថា GrabFood នឹងលើកកម្ពស់ ឱកាសនៃការស្វែងរកចំណូលបន្ថែមដល់ដៃគូបើកបរ និងដឹកជញ្ជូន ក៏ដូចជាឱកាសក្នុងការពង្រីកអាជីវកម្មសម្រាប់ហាងដែលជាដៃគូផងដែរ។ ពួកយើងប្តេជ្ញាចិត្តក្នុងការ កសាងទីផ្សារដែលរីកដុះដាលល្អមួយ ដើម្បីគាំទ្រដៃគូទាំងអស់ ឱ្យរីកចម្រើនក្នុងសម័យបច្ចេកវិទ្យានេះ»។

ចាប់​​តាំង​​ពី​​ក្រុមហ៊ុន​ Grab ចូល​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ចុង​ឆ្នាំ​ 2017 មក ក្រុមហ៊ុន​បាន​ក្លាយ​ជា​តួអង្គ​ដ៏សំខាន់​មួយ​ក្នុង​ទីផ្សារកក់​សេវា​ធ្វើ​ដំណើរ​ និងដឹកជញ្ជូនអនឡាញ។ Grab ក៏​បាន​រួមចំណែក​ក្នុង​គម្រោង​ជាច្រើនជា​មួយរាជរដ្ឋាភិបាល​កម្ពុជា​ ទី​ភ្នាក់ងារអភិវឌ្ឍន៍​ និង​វិស័យឯកជន​ ដើម្បី​ជួយលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និង​ការ​គ្រប់​គ្រង​ចរាចរណ៍​ ព្រម​ទាំង​គាំទ្រ​គម្រោង​ចល័តភាព​ទី​ក្រុង​ប្រកប​ដោយ​និរន្តរភាព​។

ការ​ពង្រីក​សេវាកម្ម​ទៅ​ក្នុងវិស័យ​ដឹកជញ្ជូនអាហារ​ គឺ​ផ្តោត​សំខាន់​ទៅ​លើ​កា​រផ្តល់​ភាព​ងាយ​ស្រួល​មួយ​ក​ម្រិត​ទៀត​ដល់​អ្នក​ប្រើប្រាស់​ ដើម្បី​បំពេញ​តម្រូវ​ការ​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់​ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​នៅ​លើ​កម្មវិធី​ Grab ជា​មួយ​នឹ​ង​បណ្តាញ​ដៃ​គូ​ដឹក​ជញ្ជូន​។

សេវាកម្ម GrabFood ថ្មីនេះ មាននៅលើកម្មវិធី Grab ដែលមានក្នុងទូរស័ព្ទរបស់អ្នកស្រាប់ ឬ អ្នកអាចដោនឡូតពី http://grb.to/GrabApp នៅលើ Google Play និង App Store។

សម្រាប់ព័ត៌មានបន្ថែមអំពី Grab និង GrabFood សូមចូលទៅកាន់គេហទំព័រ www.grab.com/kh ឬទំព័រហ្វេសប៊ុក www.facebook.com/GrabKH

About Grab

Grab is Southeast Asia’s leading superapp based on GMV in 2021 in each of food deliveries, mobility and the e-wallets segment of financial services, according to Euromonitor. Grab operates across the deliveries, mobility and digital financial services sectors in 480 cities in eight countries in the Southeast Asia region – Cambodia, Indonesia, Malaysia, Myanmar, the Philippines, Singapore, Thailand and Vietnam. Grab enables millions of people each day to access its driver- and merchant-partners to order food or groceries, send packages, hail a ride or taxi, pay for online purchases or access services such as lending, insurance, wealth management and telemedicine, all through a single “everyday everything” app. Grab was founded in 2012 with the mission to drive Southeast Asia forward by creating economic empowerment for everyone, and since then, the Grab app has been downloaded onto millions of mobile devices. Grab strives to serve a triple bottom line: to simultaneously deliver financial performance for its shareholders and have a positive social and environmental impact in Southeast Asia.

អត្ថបទ៖ សេរី មង្គល

មតិយោបល់