• 2022-06-10 09:43:07
  • ផលិតផលថ្មី

មើលៗ! ម៉ូតូ Yamaha ហ្នឹងទៅរួចជាមួយ ADV អត់?

  • 2022-06-10 09:43:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូតូ Yamaha X Force 155 ABS ត្រូវបាន​បង្ហាញ​ជាផ្លូវការ​ក្នុងប្រទេសជប៉ុន ដែល​ត្រៀម​ចូលប្រកួត​ប្រជែង​ក្នុងទីផ្សារ​ជាមួយម៉ូតូ ADV150 របស់ Honda។

ម៉ូតូ​បែប crossover របស់ Yamaha នេះ បំពាក់​ចង្កៀងមុខ Halogen តែចង្កៀងក្រោយ​ជាប្រភេទ LED រត់ជាបន្ទាត់ដេក មើលទៅស្អាត និង​ទំនើបណាស់។ កុងទ័រ​វា​ជាប្រភេទ ឌីជីថល LCD Backlight បំពាក់​ជាមួយប្រព័ន្ធ Y-Connect ព្រមទាំងមានរន្ធ USB សម្រាប់​សាកថ្មទូរសព្ទ។ ឃ្លុបក្រោម​កែប​មានចំណុះដល់ ២៣,២លីត្រ ដែល​អាចផ្ទុកឥវ៉ាន់បាន​ច្រើន​រួមទាំងមួកសុវត្ថិភាព​បាន​មួយ។

កាន់តែគួរឱ្យចាប់អារម្មណ៍នោះ វាបំពាក់​ប្រព័ន្ធទប់លំនឹង TCS ហើយប្រព័ន្ធហ្វ្រាំង ABS គឺបំពាក់​ទាំងនៅកង់ខាងមុខ និង​កង់ខាងក្រោយ ដែល​ចំណុចនេះ គឺ Yamaha X Force 155 អាចយកឈ្នះគូប្រជែងបាន។

ម៉ូតូនេះ ប្រើ​ម៉ាស៊ីន​ VVA ចំណុះ ១៥៥សេសេ ផលិតបានកម្លាំង ១៥សេះ និងកម្លាំង​រមួល ១៤ញ៉ូតុនម៉ែត្រ។ កម្រិតស៊ីសាំងគឺ១លីត្រ ជិះបាន ៤០,៩គីឡូម៉ែត្រ។ ធុងសាំងផ្ទុកបាន ៦,១លីត្រ ដូច្នេះ​បើចាក់ពេញ ជិះបានដល់ចម្ងាយ ២៥០គីឡូម៉ែត្រ។

Yamaha នឹង​​ដាក់លក់ម៉ូតូ X Force នេះ​នៅ​ប្រទេស​ជប៉ុន នាចុងខែមិថុនាខាងមុខ ក្នុងតម្លៃ ៣៩៦០០០យ៉េន ប្រហែលជាង ២៩០០ដុល្លារអាមេរិក៕

អត្ថបទ៖ សំភី

មតិយោបល់