• 2022-05-25 07:55:52
  • ព័ត៌មាន

Apple មិនទាន់ប្រកាសចេញ iPhone 14 ផង Caviar បើកឱ្យកម្មង់មុនបាត់ទៅហើយ

  • 2022-05-25 07:55:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone 14 ឬ iPhone ជំនាន់ថ្មីឆ្នាំ២០២២ តាមទម្លាប់ Apple នឹងប្រកាសចេញជាផ្លូវការនា ខែកញ្ញា រៀងរាល់ឆ្នាំ ប៉ុន្ដែថ្មីនេះៗ ក្រុមហ៊ុនកែច្នៃគ្រឿងអលង្ការបំពាក់លើសម្ភារៈបច្ចេកវិទ្យាដ៏ល្បី Caviar បើកឱ្យកម្មង់ ត្រកូល iPhone 14 ទៅហើយ ក្នុងតម្លៃចាប់ពី ៦០០០ដុល្លារ ដល់ទៅ ២ម៉ឺនដុល្លារ និងលើសនេះបើកម្មង់ម៉ូដច្រើន។

ចំពោះអ្នកចូលចិត្តប្រើបច្ចេកវិទ្យាទំនើប iPhone ជំនាន់ចុងក្រោយ ហើយចង់បន្ថែមស្នាដៃសិល្បៈ និងតុបតែងដោយសារធាតុកម្រ ថ្លៃៗ ទៅលើ iPhone របស់ខ្លួន និងពិសេសគឺផលិតមានចំនួនកំណត់ នោះក្រុមហ៊ុនរបស់រុស្ស៊ីមួយមានឈ្មោះថា Caviar នឹងបំពេញចំណុចទាំងនេះបាន។

iPhone 14 ដែល Caviar បើកឱ្យកម្មង់មានដូចជា៖

១. iPhone 14 Black Night តម្លៃចាប់ពី ៦៧៩០ដុល្លារ ផលិតពីស្បែកក្រពើ ស្រោបសារធាតុទីតានីញ៉ូម និងលាយមាស

២. iPhone 14 Honey Bee តម្លៃចាប់ពី ៦៩០០ដុល្លារ ផលិតពីស្បែកឆៅតម្លៃថ្លៃ និងឌីហ្សាញដោយមាសមានរូបរាងជាឃ្មុំ និងសំបុកឃ្មុំ

៣. iPhone 14 តម្លៃចាប់ពី ១៩០០០ដុល្លារ ឌីហ្សាញជាមាស និងទីតានីញ៉ូម ជារូបរាងភពនៅក្នុងលំហរ

៤. iPhone 14 តម្លៃចាប់ពី ៦៥៨០ដុល្លារ ស្រោបដោយមាស និងបំពាក់ជាមួយស្បែកក្រពើពណ៌ស

៥. iPhone 14 តម្លៃចាប់ពី ៧៩៦០ដុល្លារ ស្រោបដោយស្បែកក្រពើ និងឌីហ្សាញដោយមាសមានរាងជាអក្សរ V

៦. iPhone 14 តម្លៃចាប់ពី ៦០៥០ដុល្លារ ស្រោបដោយសារធាតុកាបោនរថយន្ត អមជាមួយសារធាតុទីតានីញ៉ូម រាងជាអក្សរ V ជានិមិត្តរូបនៃជ័យជំនះ និងឧត្តមភាព៕

ប្រភព៖ caviar ប្រែ​សម្រួល៖ កុសល

មតិយោបល់