• 2022-05-20 07:14:06
  • ផលិតផលថ្មី

ម៉ូតូ Honda Air Blade ស៊េរីថ្មីចេញហើយ តម្លៃខ្ទង់ ១៨០០ដុល្លារប៉ុណ្ណោះ

  • 2022-05-20 07:14:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពី​បង្ហាញ​រូបភាព​កាលពីប៉ុន្មានថ្ងៃមុន ទីបំផុត​ក្រុមហ៊ុន​ Honda ប្រចាំ​ប្រទេសវៀតណាម បាន​បញ្ចេញ​ម៉ូតូ Air Blade ស៊េរីថ្មី​ឆ្នាំ​២០២២ ជាផ្លូវការហើយ។

ការឌីហ្សាញរូបរាង​ម៉ូតូថ្មីនេះ មិន​ខុសពីស៊េរីមុនទេ ហើយ​វា​មានជម្រើស Air Blade 160 និង Air Blade 125។

សម្រាប់ម៉ូតូ Air Blade 160 ប្រើម៉ាស៊ីន eSP+ ចំណុះ ១៥៦,៩សេសេ ផលិតបាន​កម្លាំង ១៥,២សេះ ដែល​មានកម្រិតស៊ីសាំង ២,៣លីត្រ/១០០គីឡូម៉ែត្រ។ វាប្រើទឹកស្អំកាត់បន្ថយកម្តៅម៉ាស៊ីន។ ចំណែក Honda Air Blade 125 វិញ ប្រើម៉ាស៊ីន eSP+ ចំណុះ ១២៤,៨សេសេ ផលិតបានកម្លាំង ១១,៨សេះ។

ការកែប្រែថ្មីដ៏គួរឱ្យចាប់អារម្មណ៍​សម្រាប់​ម៉ូតូនេះ គឺ​មានធុងសាំងធំជាងមុន មាន​រន្ធ USB សម្រាប់​សាកថ្មទូរសព្ទ និងប្រព័ន្ធសោវៃឆ្លាតថ្មីផងជាដើម។ វាបំពាក់​ចង្កៀង LED និង​អំពូល daytime running light កុងទ័រឌីធីថល និង​ប្រព័ន្ធហ្វ្រាំង ABS។

គួរបញ្ជាក់​ថា Air Blade 160 មានតម្លៃ​ចាប់ពី ៥៥,៩៩លានដុង ឬ​ ២៤២០ដុល្លារ និង Air Blade 125 មានតម្លៃ​ចាប់ពី ៤២,០៩លានដុង ឬ ១៨១៩ដុល្លារឡើងទៅ ដោយមានជម្រើស Standard និង Special៕

អត្ថបទ៖ សំភី

មតិយោបល់