• 2022-05-03 04:17:15
  • ព័ត៌មាន

សូមប្រយ័ត្ន! ឆាត​មក​សុំ​​លេខ​កូដ​បញ្ជាក់​​​ Facebook ប្រាប់ថាផ្ញើលុយ​ច្រឡំការពិត​ចង់​ធ្វើ​ស៊ី​សោះ​

  • 2022-05-03 04:17:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លងមកនៅស្រុកខ្មែរអ្នកលេងហ្វេសប៊ុកតែងតែ​ធ្លាប់ជួបករណីកេងបន្លំច្រើន និងក្នុងរូបភាព​ផ្សេងៗគ្នា ក្នុងនោះគេឃើញមានករណីល្បិចចាស់ទេធ្លាប់បន្លំយូរឆ្នាំហើយ តែពួកគេមាន​វិធី​ខុស​ពី​មុនមក​​បន្លំ​ម្ដង​ទៀត​។ ថ្មីៗនេះមានគេ​ឆាតសុំខ្ចីលុយ ប្រាប់​ថា​ផ្ញើរ​លុយច្រឡំ​សុំ​ម្ចាស់​អាខោន​មើល​សារ​​ហ្វេសប៊ុក​ក្នុង​គោលបំណង ដើម្បីឲ្យក្រុមហ៊ុនហ្វេសប៊ុកផ្ញើរលេខកូដបញ្ជាក់ថ្មី Verification Code មកតាមសារលេខទូរសព្ទ។

ជាក់ស្ដែងដូចករណី​ កញ្ញា​ម្ចាស់​គណនី​ គង់ ដាលីន បាន​ជួប​ផ្ទាល់​ដោយ​យក​មក​ចែករំលែក​លើ​ហ្វេសប៊ុក។ ការ​ចែករំលែក​នោះ​ក៏​ទទួលបានការគាំទ្រនិងមានអ្នកចូលចិត្ត Share បន្តជា​ច្រើន​ពាន់​នាក់។

រូបតំណាង

​កញ្ញា សរសេរថា៖ “សូមប្រុងប្រយ័ត្នជាមួយនឹងល្បិចបោកប្រាស់ថ្មី! ល្ងាចម៉ិញនេះ មានគណនីមួយបានឆាតមកម៉ាក់ខ្ញុំសួរបញ្ជាក់លេខទូរសព្ទគាត់ហើយ ប្រាប់ថាបានច្រលំវេរលុយចូលមក។ លុះពេលសួរថាច្រលំវេរមកតាមណា ចំនួនប៉ុន្មានគេក៍មិនឆ្លើយ បែរជាសុំឲ្យម៉ាក់ខ្ញុំចូលប្រអប់សារ ថតស្គ្រីន Screenshot ឲ្យផ្ញើរទៅវិញ។

តាមពិត គឺជនខិលខូចនោះបានព្យាយាម ឡក់ចូល(Log in) គណនីម៉ាក់ខ្ញុំ ហើយដោយសារគេមិនស្គាល់លេខសំងាត់គណនី ទើបបានគេប្រើមុខងារ”forget password”។ ព្រោះជាទូទៅនៅពេលយើង ភ្លេចលេខសំងាត់ យើងអាចជ្រើសយកមុខងារនេះ ដើម្បីអោយក្រុមហ៊ុនហ្វេសប៊ុកផ្ញើរលេខកូដបញ្ជា (Verification Code) មកតាមប្រអប់សារ (Message) លេខទូរស័ព្ទយើង។

ពេលបើកចូលមើលទៅក៍ឃើញថាហ្វេសប៊ុកបានផ្ញើរកូដបញ្ជាក់មកប្រអប់សារម៉ាក់ខ្ញុំមែន ហើយបើសិនជាយើងថតស្គ្រីននោះអោយគេ នោះគេនឹងអាចហេក(Hack)ចូលគណនីយើងបាន និងផ្លាស់ប្ដូរលេខសំងាត់របស់យើង។

បន្ទាប់មកខ្ញុំក៍បានឆែកចូលមើលគណនីរបស់អ្នកមីងនោះទើបដឹងថា ត្រូវបានជនខិលខូចហេកចូលហើយបន្លំឆាតទៅខ្ចីលុយមិត្តភក្តិ បងប្អូនគាត់ជាច្រើននាក់។ ហើយសំគាល់ឃើញថាអ្នកដែលវាឆាតទៅភាគច្រើនជាចាស់ៗ ដែលជាគោលដៅងាយស្រួល ក្នុងការចាញ់បោកពួកវា។ ដូច្នេះ សូមចូលរួមប្រុងប្រយ័ត្នទាំងអស់គ្នា!”

អត្ថបទ៖ រក្សា

មតិយោបល់