- 2022-04-29 02:26:53
- ព័ត៌មាន
គេដើរដល់ណាណីបាត់! វៀតណាម ចេញម៉ូតូអគ្គិសនីគុណភាព ៥ ម៉ូដែល សាកភ្លើងម្តងជិះបាន ២០០គ.ម
- 2022-04-29 02:26:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គេដើរដល់ណាណីបាត់! វៀតណាម ចេញម៉ូតូអគ្គិសនីគុណភាព ៥ ម៉ូដែល សាកភ្លើងម្តងជិះបាន ២០០គ.ម
ចន្លោះមិនឃើញ
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តវៀតណាម VinFast បានប្រកាសចេញនូវម៉ូតូអគ្គិសនីចំនួន ៥ ម៉ូដែល ជាមួយនឹងការបំពាក់បច្ចេកវិទ្យាអាគុយទំនើប “LFP Battery” ដែលមានអាយុកាលយូរ, ធន់ និង សុវត្ថិភាព។
ម៉ូតូអគ្គីសនីទាំង ៥ ម៉ូដែលនោះមានដូចជា៖
១) VinFast Feliz S៖ សាកភ្លើងម្តងជិះបាន ១៩៨គីឡូម៉ែត្រ, ល្បឿនអតិបរមា ៨០គីឡូម៉ែត្រក្នុងមួយម៉ោង
២) VinFast Klara S 2022៖ សាកភ្លើងម្តងជិះបាន ១៩៤គីឡូម៉ែត្រ, ល្បឿនអតិបរមា ៧៤គីឡូម៉ែត្រក្នុងមួយម៉ោង
៣) VinFast Vento S៖ សាកភ្លើងម្តងជិះបាន ១៦០គីឡូម៉ែត្រ, ល្បឿនអតិបរមា ៩០គីឡូម៉ែត្រក្នុងមួយម៉ោង
៤) VinFast Theon S៖ សាកភ្លើងម្តងជិះបាន ១៥០គីឡូម៉ែត្រ, ល្បឿនអតិបរមា ១០០គីឡូម៉ែត្រក្នុងមួយម៉ោង
៥) VinFast Evo 200៖ សាកភ្លើងម្តងជិះបាន ២០០គីឡូម៉ែត្រ, ល្បឿនអតិបរមា ៧០គីឡូម៉ែត្រក្នុងមួយម៉ោង
គួរឲ្យដឹងដែរថា បច្ចេកវិទ្យាអាគុយទំនើប “LFP Battery” នេះ នឹងអនុញ្ញាតឲ្យម៉ូតូអគ្គិសនីរបស់ VinFast អាចសាកភ្លើងបាន ២ ០០០ដង ហើយរក្សាគុណភាព ៧០% ហើយនៅតែបន្តធានាការពារបាននូវការឆាបឆេះ និង ផ្ទុះ ព្រោះវាមិនប្រើសារធាតុ Cobalt និង Nickel ឡើយ។
បើនិយាយពីការសាកភ្លើងវិញ ម៉ូដែល Feliz S, Klara S (2022), Vento S និង Theon S គាំទ្រកម្លាំងសាក ១ ០០០វ៉ាត់ អាចសាកមួយពេញប្រើពេលត្រឹម ៦ម៉ោងប៉ុណ្ណោះ ខណៈម៉ូដែល Evo 200 គាំទ្រកម្លាំងសាក ៤០០វ៉ាត់ ប្រើពេល ១០ម៉ោង។
ចំពោះតម្លៃរបស់វាវិញគឺ៖