• 2022-04-19 02:00:41
  • ព័ត៌មាន

ប្រទះឃើញពុម្ពគំរូ iPhone 14 មានជម្រើសទូរសព្ទ ២ ទំហំ តែប៉ុណ្ណោះ ម៉ូឌែលធម្មតាក៏មាន 120Hz ដែរ

  • 2022-04-19 02:00:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លើបណ្ដាញសង្គម Weibo គេប្រទះឃើញពុម្ពគំរូសម្រាប់ជាផលិតស្រោមការពារ របស់ iPhone 14 ដែលបញ្ជាក់ថាស្មាតហ្វូនជំនាន់ថ្មី Apple គឺមានតែពីរទំហំប៉ុណ្ណោះ គឺជម្រើសអេក្រង់ ៦,១ និង ៦,៧អ៊ិញ។

ហើយគេជឿជាក់ថា វានឹងជា iPhone 14, 14 Max និង iPhone 14 Pro, 14 Pro Max ដែលនឹងមិនមាន ម៉ូឌែល mini ទំហំអេក្រង់ ៥,៤អ៊ិញ ទៀតនោះទេ។

គួរបញ្ជាក់ថា មានការរំពឹងទុក iPhone 14 ម៉ូឌែល Pro នឹងប្រើសែនស័រកាមេរ៉ាថ្មីទំហំដល់ទៅ 48 MP បំពាក់ឈីបថ្មី A16 ដែលអាចថតវីដេអូកម្រិត 8K ខណៈម៉ូឌែលធម្មតាវិញ គឺប្រើត្រឹមឈីបចាស់ A15 និងប្រើ Hardware កាមេរ៉ាចាស់ ដូចនឹងម៉ូឌែល iPhone 13 ប៉ុណ្ណោះ។

ក្រៅពីនេះ មានការព្យាករណ៍ផ្សេងទៀតបានអះអាងថា iPhone 14 ម៉ូឌែល Pro នឹងប្រើថ្ងាសឆកតូចថ្មីដូចគ្រាប់ថ្នាំពេទ្យ ខណៈម៉ូឌែលធម្មតានឹងប្រើថ្ងាសឆកដូចនឹងម៉ូឌែល iPhone 13 តែប៉ុណ្ណោះ ប៉ុន្ដែវានឹងប្រើអេក្រង់មាន refresh rate 120Hz ផងដែរ៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កុសល

មតិយោបល់