- 2022-04-12 01:22:02
- ហាងឆេងផលិតផល
Suzuki nex ឆ្នាំ២០២២ ចេញថ្មី កាន់លុយមិនដល់ ២ពាន់ដុល្លារទេទិញបានជិះ
- 2022-04-12 01:22:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Suzuki nex ឆ្នាំ២០២២ ចេញថ្មី កាន់លុយមិនដល់ ២ពាន់ដុល្លារទេទិញបានជិះ
ចន្លោះមិនឃើញ
Suzuki nex នៅតែជាប្រភេទម៉ូតូអូតូដែលមានភាពពេញនិយមបំផុតក្នុងចំណោមលេខអូតូរបស់ Suzuki។ ម៉ូតូលេខអូតូត្រកូល nex ទាំង ២ម៉ូដែលនេះ ត្រូវបានផលិតឡើងជាពិសេសសម្រាប់តែប្រទេសកម្ពុជា និងដំបូងគេបំផុតគឺ nex digi & nex crossover វាបានប្ដូកុងទ័ថ្មី និងដៃចង្គូតខុសពីស៊េរីៗមុនតែម្ដង។
Suzuki nex ស៊េរីថ្មីនេះមានកំលំាំង ១១៣សេសេ ធ្វើឲ្យម៉ាស៊ីនស្ទុះខ្លាំង ស៊ីសាំងតិចព្រោះម៉ូដែលទាំងពីរបំពាក់នូវប្រពន្ធ័ម៉ាស៊ីនទំនើបតាមបច្ចេកវិទ្យា ចុងក្រោយប្រភេទ ប៉ិចសាំង (FI) ប្រើប្រាស់ខ្សែរពានប្រភេទ CVT ស្វិតរឹងមាំ ។ បំពាក់នូវហ្វ្រាំងខាងមុខប្រភេទបូម (disc) ងាយស្រួលបើកបរ និងសុវត្ថិភាពពេលចាប់ហ្រ្វាំង ។
Nex ស៊េរីថ្មីនេះអាចបង្កើតកំលាំងរុញរហូតដល់ 6.4kw/8000 ជុំក្នុង ១នាទី ធ្វើឲ្យ nex digi & nex crossover និងផ្តល់នូវទំនុកចិត្តចំពោះអ្នកប្រើប្រាស់ព្រោះថារាល់ការបើកបរប្រកបដោយ លំនឹង ការបង្កើនល្បឿនបានល្អ ពិសេសមានភាពបត់បែនសំរាប់ការបើកបរផ្លូវក្នុងទីក្រុងដែលមានការកកស្ទះខ្លាំង។
គូសបញ្ជាក់ដែរថា ម៉ូតូអូតូដែល Suzuki ទើបតែត្រូវបានប្រកាសចេញនេះ គឺជាម៉ូតូជំនាន់ថ្មីស៊េរីឆ្នាំ ២០២២។ ចំពេះតម្លៃវិញដាក់លក់ខ្ទង់ ១ ៨៨០ដុល្លារ ដែលមានតម្លៃខុសគ្នាតិចតួច ម៉ូដែលSuzuki nex digi និងម៉ូដែល Suzuki nex crossover៕
រូបភាព៖ Seyha Motor