- 2022-04-06 06:19:51
- ព័ត៌មាន
ឥណ្ឌាបិទ TikTok បង្កើតកម្មវិធីថ្មីមួយទៀតដូចបេះដាក់ ឥឡូវរកលុយបានរាប់លានដុល្លារ
- 2022-04-06 06:19:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឥណ្ឌាបិទ TikTok បង្កើតកម្មវិធីថ្មីមួយទៀតដូចបេះដាក់ ឥឡូវរកលុយបានរាប់លានដុល្លារ
ចន្លោះមិនឃើញ
រដ្ឋាភិបាលឥណ្ឌា សម្រេចបិទកម្មវិធីវីដេអូ TikTok ដោយហេតុផលសម្អាងថា TikTok បំពានលើសិទ្ធកុមារ និងព្រួយបារម្ភលើសុវត្ថិភាពឯកជនភាពកាលពីឆ្នាំ ២០២០ឥឡូវរកលុយបានរាប់លានដុល្លារ។
រំលងបានមួយសប្ដាហ៍ បន្ទាប់ពីគ្មានវត្ដមាន TikTok ក្នុងប្រទេស។ ឥណ្ឌា ក៏បង្កើតបានកម្មវិធីមួយថ្មីឈ្មោះថា «JOSH» រហូតមកដល់ពេលនេះវាមានអាយុ ២២ ខែហើយ និងកំពុងទទួលបានការដោនឡូតប្រើជាប្រចាំខែ នៅឥណ្ឌាកើនដល់ ១៥០ លាន (active users)។
កម្មវិធីនេះបង្កើតដោយក្រុមហ៊ុនបច្ចេកវិទ្យា Start-up ឥណ្ឌាថ្មីមួយឈ្មោះ VerSe Innovation ទើបនឹងទទួលបានទឹកប្រាក់វិនិយោគចំនួន ៨០៥ លានដុល្លារ ចាក់បញ្ចូល និងក្លាយទៅជាកម្មវិធីទទួលបានទំហំទឹកប្រាក់វិនិយោគច្រើនបំផុតប្រចាំឆ្នាំក្រោមថវិការពីក្រុមហ៊ុនសម្ព័ន្ធ Pension Plan Investment ប្រទេសកាណាដា។
ចង់សាកប្រើឬអត់? ដោនឡូត App Store | Play Store ។
ប្រែសម្រួលដោយ៖ រក្សា | ប្រភព៖ Indianexpress