• 2022-04-06 03:58:09
  • ផលិតផលថ្មី

អត់ពាក់មីក៏គ្មានបញ្ហា! ម៉ូតូអូតូធំថ្មីរបស់ Yamaha តែ 125cc តម្លៃ ១៥០០ដុល្លារ

  • 2022-04-06 03:58:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Yamaha បាន​បញ្ចេញ​ជាផ្លូវការ​ម៉ូតូ​អូតូ Lexi 2022 ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ដែល​មានការ​ឌីហ្សាញ​ស្រដៀង​ទៅនឹង​ម៉ូតូ Xmax និង​ Nmax 155 ប៉ុន្តែ​ម៉ាស៊ីនតូចជាង។

ម៉ូតូ Yamaha Lexi 2022 ប្រើ​ម៉ាស៊ីន​ Blue Core ចំណុះ ១២៥សេសេ ផលិត​បាន​កម្លាំង ១១,៧សេះ និង​កម្លាំងរមួល ១១,៥ញ៉ូតុនម៉ែត្រ បំពាក់​ប្រព័ន្ធ Variable valve ក្នុងការ​ជួយ​ជំរុញ​សន្ទុះ​ម៉ូតូ។ ទម្ងន់​វាស្រាលតែ ១១៣គីឡូក្រាម និង​មានកម្ពស់កែប ៧៨៥មម ព្រមទាំងធុងសាំងផ្ទុកសាំងបាន ៤,២លីត្រ។

បន្ថែម​លើសនេះ វា​មាន​រន្ធសាកថ្មទូរសព្ទ​ (Electric Power Sockets), បំពាក់​ប្រព័ន្ធ​ពន្លត់​ និងបញ្ឆេះ​ម៉ាស៊ីន ដើម្បី​សន្សំ​សំចៃសាំង, ប្រព័ន្ធហ្វ្រាំង ABS, កុងទ័រឌីជីថល និង​ចង្កៀង LED។

ម៉ូតូ Yamaha Lexi ស៊េរី​ថ្មីនេះ មាន​ជម្រើស option ចំនួន៣ គឺ ១. Option Standard តម្លៃ ២២,៥៤លាន​រូព្យា (ជាង ១៥០០ដុល្លារ), ២. Option S តម្លៃ ២៥,៥៦លានរូព្យា (ជាង ១៧០០ដុល្លារ) និង option S ABS តម្លៃ ២៨,១៩លានរូព្យា (ជាង ១៩០០ដុល្លារ)៕

អត្ថបទ៖ សំភី

មតិយោបល់