• 2022-03-31 10:21:53
  • ផលិតផលថ្មី

Suzuki ចេញ nex ស៊េរីឆ្នាំ២០២២ ម្ដង ២ម៉ូដែល ដូរដៃ និងកុងទ័រថ្មី កាន់តែប្លែកជាងស៊េរីមុន!

  • 2022-03-31 10:21:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Suzuki nex នៅ​តែ​ជា​ប្រភេទ​ម៉ូតូ​​អូតូ​ដែល​មាន​ភាព​ពេញនិយមបំផុតក្នុងចំណោមលេខអូតូរបស់ Suzuki ជាច្រើនឆ្នាំមកហើយ ជា​មួយ​គុណភាព ​ប្រើ​ប្រាស់​ រាងតូចច្រឡឹង ជិះស្ទុះ ងាយស្រួលបើកបរគ្រប់ស្ថានភាពផ្លូវ ពិសេសផ្លូវតូចចង្អៀច ដោយ​សារ​តែ​វា​មាន​រាង​តូច។

ម៉ូតូ​លេខអូតូត្រកូល nex ទាំង ២ម៉ូដែល​នេះ ត្រូវ​បាន​ផលិត​ឡើង​ជា​ពិសេស​សម្រាប់​តែ​ប្រទេស​កម្ពុជា និងដំបូងគេបំផុតគឺ nex digi & nex crossover ដែលមានការរចនាជាពិសេស អមជាមួយរាងតូចច្រឡឹង សកសម្យ សំរាប់យុវវ័យប្រុសស្រីរបស់យើង។ តាម​រយ:​រូប​រាង​វា​បាន​ប្ដូកុងទ័ថ្មី និង​ដៃ​ចង្គូត​ខុសពី​ស៊េរី​ៗ​មុន​តែ​ម្ដង។

តោះមកយល់ដឹងអំពីលក្ខណៈពិសេសមួយចំនួននៃម៉ូដែលទាំងពីរដូចខាងក្រោម៖

  • ម៉ូដែលថ្មី ឆ្នាំ ២០២២

  • កំលាំងម៉ាស៊ីន ១១៣សេសេ

  • បំពាក់កុងទ័រប្រភេទ ឌីជីថល ងាយស្រួលមើលទិន្នន័យ

  • ជន្ទល់ប្រភេទ Interlock អាចបញ្ឈប់ម៉ាស៊ីនពេលវាយជន្ទល់ចុះ

  • កំរាលជើងទុកចន្លោះធំទូរលាយ ងាយស្រួលដាក់ជើង

  • ដៃបង្កូតវែង-ស្រឡះងាយស្រួលដល់អ្នកបើកបរ និងបំពាក់នូវកែមការពាររឹងមាំ

  • បំពាក់កែបប្រភេទថ្មីមានឡូហ្គូ Suzuki ច្បាស់ស្រឡះភ្នែកងាយស្រួលជិះ

  • មាន៣ពណ៌សំរាប់ជ្រើសរើស ពណ៌ខ្មៅ-ស ពណ៌ខ្មៅខៀវ និងពណ៌ខ្មៅលឿង

គូស​បញ្ជាក់​ដែរ​ថា ម៉ូតូ​អូតូ​ដែល Suzuki ទើប​តែ​ត្រូវ​បាន​ប្រកាស​ចេញ​នេះ គឺ​ជា​ម៉ូតូ​ជំនាន់​ថ្មី​ស៊េរី​ឆ្នាំ ២០២២។ ចំពេះតម្លៃ​វិញ​ក្រុមហ៊ុន​នៅ​មិន​ទាន់​បាន​បង្ហាញ​នៅ​ឡើយ​ទេ ទាំងម៉ូដែល Suzuki nex digi និង​ម៉ូដែល Suzuki nex crossover។ ម៉ូតូ​ទាំង ២ម៉ូដែល​នេះ​ចេញមក​ជា​មួយជម្រើស​ពណ៌​ជាច្រើនជម្រើស៕

អត្ថបទ៖ ម៉េងងី

មតិយោបល់