• 2022-03-29 02:05:07
  • ព័ត៌មាន

៤ មុខងាររបស់ Apple ចេញហើយខ្សត់អ្នកប្រើ ឯខ្លះត្រូវទៅស្រុកវិញ!

  • 2022-03-29 02:05:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple ជាកំពូលប្រ៊ែនមួយ ប៉ុន្ដែមិនមែនគ្រប់ផលិតផល សុទ្ធតែជោគជ័យទាំងអស់ទេ តួយ៉ាងដូច ៤មុខងារ ខាងក្រោម ក្រោយដាក់ឱ្យប្រើហើយ ក៏ធ្លាក់ចុះអ្នកគាំទ្រ ហើយខ្លះទៀតសឹងភ្លេចមុខងារនោះតែម្ដង មានទៀតគឺបញ្ឈប់លែងផលិតតែម្ដង។

១. មុខងារ 3D Touch ចាប់កំណើតដំបូងលើ iPhone 6S និងបន្តមានជីវិតត្រឹម iPhone XS។

២. មុខងារ Animojis ដាក់ឱ្យប្រើដំបូងលើ iPhone X ក្រោយៗមកក៏កម្រឃើញមនុស្សប្រើវាច្រើននោះទេ។

៣. មុខងារ Slofies សម្រាប់ថតវីដេអូ Selfie slow motion ដាក់ឱ្យប្រើដំបូងលើ iPhone 11។ ហើយមុខងារនេះ ក៏កម្រឃើញអ្នកប្រើច្រើនដូចគ្នា។

៤. មុខងារ iMessage App Store មានលើ iOS 10 កាលពីឆ្នាំ២០១៦ ជាមុខងារ App Store តូចមួយដែលអាចប្រើនៅក្នុងកម្មវិធីផ្ញើសារបាន។ វាប្លែកគួរឱ្យចាប់អារម្មណ៍ដែរ តែគួរឱ្យស្ដាយ អ្នកប្រើជាច្រើនមិនសូវនឹកនាប្រើវាឡើយ៕

ប្រភព៖ 9to5Mac ប្រែ​សម្រួល៖ កុសល

មតិយោបល់