- 2022-03-24 03:49:43
- ផលិតផលថ្មី
កាន់តែកាច! Suzuki ចុះកុងត្រារួចស្រេច ត្រៀមផលិតឡានអគ្គិសនីហោះ
- 2022-03-24 03:49:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាន់តែកាច! Suzuki ចុះកុងត្រារួចស្រេច ត្រៀមផលិតឡានអគ្គិសនីហោះ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Suzuki បានចុះកិច្ចព្រមព្រៀងបង្កើតសម្ព័ន្ធភាពជាមួយ SkyDrive Inc ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍឡានអគ្គិសនីហោះ នាពេលអនាគត។ ប៉ុន្តែយ៉ាងណាក៏ដោយ ខ្លឹមសារនៃកិច្ចព្រមព្រៀងមិនត្រូវបានទម្លាយឱ្យដឹងឡើយ ថាតើគម្រោងនេះនឹងចំណាយអស់ប៉ុន្មាន និងធ្វើឡើងនៅពេលណានោះទេ។
បើតាមការលើកឡើងរបស់ក្រុមហ៊ុនឱ្យដឹងថា ពួកគេនឹងបើកទីផ្សារសម្រាប់ឡានអគ្គិសនីហោះដំបូង នៅក្នុងប្រទេសឥណ្ឌា ដោយសារតែ Suzuki ក្តោបក្តាប់បានទីផ្សារយ៉ាងធំក្នុងប្រទេសនេះស្រាប់។
គួរដឹងថា ថ្មីៗនេះ Suzuki ក៏បានប្រកាសវិនិយោគបង្កើតរោងចក្រក្នុងប្រទេសឥណ្ឌា ដែលមានតម្លៃ ១ពាន់លានដុល្លារ ដើម្បីរថយន្តអគ្គិសនី និងអាគុយ។
កិច្ចព្រមព្រៀងខាងលើ ក៏ដំណាលគ្នានឹងក្រុមហ៊ុន SkyDrive ដែលកំពុងអភិវឌ្ឍឡានអគ្គិសនីហោះ ដែលគ្រោងនឹងរួចរាល់ដាក់ឱ្យប្រើប្រាស់បាននៅក្រុងអូសាកា ប្រទេសជប៉ុន ក្នុងឆ្នាំ២០២៥ ពោលគឺឆ្នាំដែលក្រុងនេះ ត្រូវធ្វើជាម្ចាស់ផ្ទះពិព័រណ៌ពិភពលោក World Expo៕