• 2022-03-21 01:48:22
  • ព័ត៌មាន

នេះហើយ ជាម្ចាស់ពានរង្វាន់ អ្នកបង្កើតមាតិកាប្រចាំឆ្នាំ នៅក្នុងព្រឹត្តិការណ៍ PMA2022

  • 2022-03-21 01:48:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាផ្នែកមួយ​នៃកិច្ច​ខិតខំប្រឹងប្រែង​ដើម្បី​ផ្សព្វផ្សាយ​ពី​ចំណេះ​ដឹង​នៅ​ក្នុង​បណ្ដាញ​សង្គម Tik Tok ដែល​គ្រប់​គ្នា​ធ្លាប់​បាន​ស្គាល់​ជា​ច្រើន​នោះ​​គឺ​លោក ខេមរា បាន​ទទួល​ការ​បោះ​ឆ្នោត​កាំ​ទ្រ​ពី​សំណាក់​ហ្វេនៗ​ជា​ច្រើន​និង​បាន​ធ្វើ​ឲ្យ​លោក​ទទួល​បាន​ពាន​រង្វាន់ «អ្នកបង្កើតមាតិកាប្រចាំឆ្នាំ» នៅក្នុង​ព្រឹត្តិការណ៍ Pleng Music Awards 2022។

ខេមរា គឺ​ជា​អ្នក​បង្កើត​មាតិកា​ដែល​បាន​ផ្ដល់​ចំណេះ​ដឹង និង​កម្សាន្ត​ដ៏​មាន​ប្រជា​ប្រិយភាព​មួយ​រូប​នៅ​ក្នុង​បណ្ដាញ​សង្គម Tik Tok នៅ​កម្ពុជា ដែល​មាន​អ្នក​គាំទ្រ​ជា​ច្រើន​បាន​ធ្វើ​ការ​បោះឆ្នោត​ឲ្យ​ទទួល​បានពាន​រង្វាន់ «អ្នកបង្កើតមាតិកាប្រចាំឆ្នាំ» បច្ចុប្បន្ន​តារា Tik Tok រូប​សង្ហា​នេះ​កំពុង​កើន​ចំនួន​អ្នក Followers ជាង 970K ហើយ។​

គូស​បញ្ជាក់​ដែរថា កម្មវិធីពិសេសអស្ចារ្យបាន​ធ្វើ​ឡើង​កាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ នៅ Garden City Hotel ដោយមាន​ការចូលរួមពីសំណាក់តារាល្បីៗពីគ្រប់ជំនាន់។ ដោយឡែក​ក្រៅពីវត្តមាន​របស់​តារាទាំងនេះ​ គ្រប់គ្នា​ក៏ចាប់អារម្មណ៍ខ្លាំង​ដែរជាមួយនឹងលទ្ធផល​ម្ចាស់​ពាន​ទាំង ១៤ ដែល​ទទួល​បាន​ពីសំឡេង​ឆ្នោតគាំទ្រ​របស់អ្នកគាំទ្រ​ជា​ច្រើននាក់៕

អត្ថបទ៖ ម៉េងងី

មតិយោបល់