• 2022-03-14 02:35:00
  • ផលិតផលថ្មី

ម៉ូតូអគ្គិសនី Yamaha សាកពេញ​ជិះបាន ៣៧គ.ម តែ​តម្លៃវិញ​ដល់​ជិត ៤ពាន់ដុល្លារ

  • 2022-03-14 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Yamaha បាន​បញ្ចេញ​រូបភាពផ្លូវការ​នូវម៉ូតូអគ្គិសនី​ថ្មីរបស់ខ្លួន​គឺម៉ូដែល​ Neo ដែល​មាន​រូបរាងស្អាត​ប្លែក ស័ក្តិសម​នឹង​យុវវ័យ​ តែមានតម្លៃរាងថ្លៃបន្តិច ហើយអាគុយ​ក៏មិនធំដែរ អាច​ធ្វើឱ្យ​អ្នកមាន​បំណងចង់ទិញ ត្រូវពិចារណា​វែងឆ្ងាយបន្តិច។

ម៉ូតូ​នេះ បំពាក់​ចង្កៀង​ LED ដោយចង្កៀង​មុខ​ស្ថិតនៅជាប់កាបាំង ឯភ្លើងស៊ីញ៉ូនៅជាប់​ដៃចង្កូត។ ថ្វីត្បិតកុង​ទ័រវាមានទំហំតូច​ជាប្រភេទ​ឌីជីថល ប៉ុន្តែអាចភ្ជាប់​កម្មវិធីទូរសព្ទ Yamaha My Ride អាច​ឱ្យបើកបរ​មើលព័ត៌មាន​ទាំងអស់​ពីស្ថានភាព​ម៉ូតូ។ ឃ្លុបក្រោមកែប​មានចំណុះ ២៧លីត្រ ដែលអាចផ្ទុកឥវ៉ាន់បានច្រើន។

ចំពោះ​អាគុយ​វិញ ជាប្រភេទលីចូម-អ៊ីយ៉ុង ដែល​ពេល​សាកពេញ​ម្តងអាចធ្វើដំណើរ​បាន​ត្រឹមចម្ងាយ ៣៧គីឡូម៉ែត្រ​តែប៉ុណ្ណោះ។ យ៉ាងណាមិញ វាមាន​ជម្រើស​បន្ថែមអាគុយទី២ ដែល​អាចបង្កើនចម្ងាយបន្ថែមដល់ ៦៨គីឡូម៉ែត្រ។ លើសពីនេះ អ្នកប្រើប្រាស់​អាចដោះអាគុយ​យកសាក​នៅផ្ទះបាន​ទៀតផង ដោយ​ចំណាយពេល ៨ម៉ោង ទើបសាកពេញ។

ម៉ូតូ Yamaha Neo មាន​ Mode សម្រាប់​បើកបរ​ចំនួន២ គឺ Standard និង Eco។ ចំពោះ Standard Mode អាច​ឱ្យ​ម៉ូតូបើកបានដល់ល្បឿន ៤០គីឡូម៉ែត្រក្នុង១ម៉ោង។ ចំណែក Eco Mode អាចបើកដល់​ល្បឿន ៣០គីឡូម៉ែត្រក្នុង១ម៉ោង។

Yamaha បាន​ដាក់​ម៉ូតូ​អគ្គិសនី​នេះ ក្នុងតម្លៃប្រមាណ ៣៩៣៩ដុល្លារអាមេរិក៕

អត្ថបទ៖ សំភី

មតិយោបល់