• 2022-03-11 04:13:33
  • ផលិតផលថ្មី

Yamaha ចេញ​ម៉ូតូចង្កឹះ​លេខ 135cc តម្លៃខ្ទង់ ១៨០០ដុល្លារ

  • 2022-03-11 04:13:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Yamaha ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​បញ្ចេញ​ជាផ្លូវការ​នូវម៉ូតូថ្មីរបស់ខ្លួន គឺម៉ូដែល 135LC Fi ឆ្នាំ​២០២២ ដែល​មាន​ការឌីហ្សាញ​ថ្មី និងម៉ាស៊ីនថ្មីផងដែរ។

រូបរាង​របស់​ម៉ូតូនេះ ត្រូវបាន​ឌីហ្សាញ​ជារាងស្ព័រ និង​មើលទៅកាន់តែទំនើប។ តួខ្លួនវា​ស្រាលជាងស៊េរីមុនបន្តិច ដោយមានទម្ងន់ត្រឹម ១០៩គីឡូក្រាម ជាមួយកង់ទំហំ ១៧អ៊ីញ។

ម៉ូតូចង្កឹះលេខនេះ ប្រើម៉ាស៊ីន SOHC ចំណុះ ១៣៥សេសេ ផលិតបាន​កម្លាំង ១២,៤៧សេះ និង​កម្លាំងរមួល ១២,២ញ៉ូតុនម៉ែត្រ។ ធុងសាំង​របស់វា​ផ្ទុកបានចំណុះ ៤,៦លីត្រ។

​ម៉ូតូ Yamaha 135LC Fi បំពាក់​កុងទ័រឌីជីថល LED មាន​រន្ធសាកថ្មទូរសព្ទ និងចង្កៀងមុខក្រោយ​ជាប្រភេទ LED halogen។

ក្រុមហ៊ុន Yamaha បាន​ដាក់​លក់ម៉ូតូនេះ ក្នុងប្រទេស​ម៉ាឡេស៊ី​តម្លៃ ៧៧៩៨រីងហ្គីត ឬប្រមាណ ១៨៥៩ដុល្លារអាមេរិក ដែលមាន​ជម្រើស​ពណ៌ ក្រហម ខ្មៅ និង​ខៀវ៕

អត្ថបទ៖ សំភី

មតិយោបល់