/inter-48/6220a49149d53_1646306400_medium.jpg)
- 2022-03-04 00:30:00
- ព័ត៌មាន
Telegram ជាប់ជាគោលដៅធំ Hacker ត្រៀមវាយប្រហារឲ្យគាំងប្រើលែងកើត
- 2022-03-04 00:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Telegram ជាប់ជាគោលដៅធំ Hacker ត្រៀមវាយប្រហារឲ្យគាំងប្រើលែងកើត
ចន្លោះមិនឃើញ
Telegram កំពុងក្លាយជាកម្មវិធីទូរសព្ទដ៏ពេញនិយមជាងគេ ដែលពលរដ្ឋរុស្ស៊ីប្រើប្រាស់ក្នុងការតាមដានព័ត៌មានជាអត្ថបទនិងវីដេអូនានា។ លើសពីនេះ វាក៏កំពុងជាគោលដៅរបស់ក្រុមហេគឃ័រ។
លោក Pavel Durov ស្ថាបនិក Start-up ជនជាតិរុស្ស៊ីលើកឡើងថា៖ “Telegram នឹងដើរតួនាទីថ្មីមួយទៀតក្នុងការបន្ថែមប្រព័ន្ធសុវតិ្ថភាពការពារជូនអ្នកប្រើប្រាស់ទាំងអស់ រួមទាំងពលរដ្ឋរុស្ស៊ីស្ថិតក្នុងបរិបទកំពុងក្តៅគគុកលើការវាយប្រហារតាមអ៊ឺនធើណិតរវាងអ៊ុយក្រែននិងរុស្ស៊ី។ ទោះបីឥឡូវនេះនៅមិនទាន់មានករណីលេចចន្លោះប្រហោងណាមួយកើតឡើងក៏ដោយ”។
Telegram បង្កើតឡើងឆ្នាំ ២០១៣ ហើយលោកត្រូវបានគេដឹងជា មនុស្សម្នាក់ដែលគាំទ្ររដ្ឋាភិបាលលោកពូទីន។ បើគិតលើស្ថិតិប្រជាជនរុស្ស៊ីចំនួន ១៤៤ លាននាក់ក្នុងនោះគេរកឃើញមាន ៦១% ដំឡើង Telegram ក្នុងទូរសព្ទ ឯ ចំណែកទីផ្សារ Social media ធំជាងគេលើនៅរុស្ស៊ីគឺ តេឡេក្រាម។ ក្រៅពីដំណឹងអាប់ឌែតថ្មីក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនឃើញថាពលរដ្ឋរុស្ស៊ី ចែកចាយដំណឹងនានាដូចជា៖ ស្ថានភាពសេដ្ឋកិច្ច(តម្លៃប្រេង,រូបិយប័ណ្ណ) និងស្ថានភាពធនាគារនានា ប៉ុន្មានថ្ងៃមកនេះ។
និយាយដោយឡែកសូម្បីតែ អ្នកសារព័ត៌មាន, អ្នកនយោបាយ, អ្នកតំណាងអង្គការអន្តរជាតិធំៗក៏កំពុងប្រើប្រាស់ Telegram ជាមធ្យោបាយលឿនរហ័សជាងគេដើម្បីតាមដានដំណឹង។ ដូចនេះសូមអ្នកប្រើប្រាស់ប្រុងប្រយ័ត្ន បើអាចសូមចូលទៅកំណត់ Two-Factor និងដាក់លេខសម្ងាត់ឲ្យខ្លាំង ដើម្បីធានាសុវត្ថិភាពជៀសវាងខាតបង់បើកើតមានការវាយប្រហារពិតមែននោះ៕
ប្រែសម្រួលដោយ៖ រក្សា | ប្រភព៖ H S today