- 2021-05-17 02:21:13
- ចំណេះដឹង
ចេះ ២ក្បាច់នេះ អ្នកប្រើ Telegram មិនងាយគេលួចគណនីអ្នកបានឡើយ!
- 2021-05-17 02:21:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេះ ២ក្បាច់នេះ អ្នកប្រើ Telegram មិនងាយគេលួចគណនីអ្នកបានឡើយ!
ចន្លោះមិនឃើញ
បច្ចុប្បន្នវិស័យបច្ចេកវិទ្យាកំពុងរីកចម្រើនយ៉ាងខ្លាំងនៅកម្ពុជា ក្នុងនោះដែរការទំនាក់ទំនងបានប្រែក្លាយពីការបញ្ជូនសារដោយសំបុត្រ មកជាការបញ្ជូនសារតាមបែបអេឡិចត្រូនិកជំនួសវិញ ដែលវាមាន លក្ខណៈឆាប់រហ័ស លឿនទាន់ចិត្ត ទាំងការផ្ញើនិងទទួល។
Telegram បានក្លាយជាកម្មវិធីផ្ញើសារអេឡិចត្រូនិកដ៏កំពុងពេញនិយមជាងគេមួយ នៅកម្ពុជា ដែលត្រូវបានប្រើប្រាស់នៅតាមបណ្តាស្ថាប័នរដ្ឋ និងឯកជនដើម្បីបញ្ជូនព័ត៌មាន និងឯកសារផ្សេងៗទៅវិញ ទៅមក។ ម្យ៉ាងវិញទៀតកម្មវិធីនេះ អាចដំឡើងទាំងនៅលើកុំព្យូទ័រ ឬទូរស័ព្ទបានច្រើនគណនីក្នុងពេលតែមួយ (ដោយប្រេីលេខទូរស័ព្ទតែមួយ)។
ដើម្បីបង្កើនសុវត្ថិភាពគណនី Telegram អ្នកអាចធ្វើការកំណត់ Settings មួយចំនួនដូចខាងក្រោម៖
១) ជម្រើសផ្នែកសុវត្ថិភាព (Security Settings)៖ ជាការដាក់លេខសម្ងាត់ការពារកម្មវិធី Telegram លើទូរស័ព្ទ ឬកុំព្យូទ័រ (ប៉ុន្តែមិនជាអចិន្ត្រៃយ៍) ដោយអនុវត្តវិធីសាស្ត្រ ដូចខាងក្រោម៖
ជ្រើសរើសយក Settings បន្ទាប់មកចុចយក Privacy and Security ជ្រើសរើសយក Passcode & Touch ID / Turn on local passcode ជ្រើសរើសយក Turn Passcode On បន្ទាប់មកបញ្ចូលលេខសម្ងាត់ ដើម្បីការពារការលួចចូលគណនីដោយគ្មានការអនុញ្ញាត បន្ទាប់មកធ្វើការកំណត់ Auto-Lock ឬភ្ជាប់លេខសម្ងាត់ជាមួយនឹងក្រយ៉ៅដៃ។
២) ការដំឡើង 2FA (Two-Step Verification)៖ Two-Step Verification ក្នុងកម្មវិធី Telegram ប្រើប្រាស់ដើម្បីការពារគណនីរបស់អ្នកពីការលួចចូលប្រើប្រាស់ (ជាអចិន្ត្រៃយ៍)បើទោះបីជនអនាមិកធ្វើការលួចយកសារ SMS ឬគ្រប់គ្រងចូលទៅកាន់គណនី Telegram របស់អ្នកក៏ដោយ ក៏ពួកគេតម្រូវឲ្យវាយបញ្ចូលលេខសម្ងាត់ 2FA ម្តងទៀត មុននឹងអាចចូលទៅប្រើប្រាស់គណនី Telegram របស់អ្នក។ ដើម្បីដំឡើង 2FA សូមអនុវត្តវិធីសាស្ត្រ ដូចខាងក្រោម៖