• 2022-03-02 08:16:32
  • ផលិតផលថ្មី

Realme Book Prime កែប្រែថ្មីលើសពីម៉ូឌែលធម្មតា ជាមួយតម្លៃត្រឹម ១ ០០០ ដុល្លារ

  • 2022-03-02 08:16:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Realme ទើបបានបញ្ចប់ការបង្ហាញផលិតផលថ្មីរបស់ខ្លួននៅក្នុងកម្មវិធី MWC 2022 ហើយក្នុងនោះយើងឃើញមានទូរសព្ទ Realme GT2 ដែលជាតួរឯកនៅក្នុងព្រឹត្តិការណ៍នោះ។ ក្រៅពីទូរសព្ទ Realme ក៏បានបញ្ចេញនូវកុំព្យូទ័រមួយប្រភេទ មានឈ្មោះថា Realme Book Prime។

Realme Book Prime នេះគឺជាម៉ូឌែល Realme Book Enhanced Edition សម្រាប់លក់លើទីផ្សារសកល។ វាមានលក្ខណៈពិសេសត្រង់ថា វាប្រើប្រាស់ CPU កំពូល H-series ពី Intel ជួយឲ្យវាមានកម្លាំងខ្លាំង និងបញ្ចុះកម្តៅបានល្អជាងមុន។ CPU ដែល Realme ជ្រើសរើសយកមកបំពាក់លើ Realme Book Prime គឺជា CPU ដែលមានកម្លាំង TDP ខ្ពស់ដល់ទៅ ៣៥វ៉ាត់ ប្រភេទ Intel Core i5-11320H ជំនាន់ទី១១ រត់ដោយ Thread ចំនួន៨ (CPU ៨គ្រាប់) អាចបញ្ចេញកម្លាំងដោយ single-core turbo frequency ដល់ទៅ 4.5 GHz។ យោងតាមតួលេខផ្លូវការពី Realme CPU i5-11320H ថ្មីនេះអាចរត់បានខ្លាំងជាង i5-1135G7 ដែលមាននៅលើ Realme Book ធម្មតា ដល់ទៅ ២១,៨ភាគរយឯណោះ។

ឡេបថបខាងលើបានបំពាក់មកដោយអង្គចងចាំបណ្តោះអាសន្ន ទំហំ 16GB ប្រភេទ LPDDR4x ជាមួយនឹងអង្គផ្ទុកទិន្ន័យទំហំ 512GB ប្រភេទ NVMe រត់នៅលើប្រព័ន្ធប្រត្តិបត្តិការ Window 11 Home and Student Edition ដែលតំឡើងមកស្រាប់។ ចំពោះអេក្រង់វិញ មិនខុសពីជំនាន់មុនទេ វានៅតែប្រើប្រាស់បន្ទះបង្ហាញទំហំ ១៤អ៊ីញ មានកម្រិតបង្ហាញ 2160 x 1440 px ខ្នាត 3:2 មានគែមស្តើងលាតបានដល់ទៅ ៩០ភាគរយនៃផ្ទៃសរុប។ អេក្រង់មួយនេះ អាចបង្ហាញពណ៌បានត្រឹមត្រូវ sRGB ដល់ទៅ ១០០ភាគរយ និងអាចបញ្ចេញពន្លឺខ្ពស់បំផុតដល់ ៤០០ nits។

Realme Book Prime នេះ ត្រូវបានដាក់លក់នៅទីផ្សារអ៊ឺរ៉ុបក្នុងតម្លៃ ៩៩៩អ៊ឺរ៉ូ ឬ ប្រហែលជាង ១ ០០០ ដុល្លារ៕

អត្ថបទ៖ Thea Sothun

មតិយោបល់