- 2022-03-02 07:44:32
- ផលិតផលថ្មី
ឡានអគ្គិសនីថ្មី VinFast រូបរាងខាងក្រៅមិនណាស់ណាទេ តែខាងក្នុងគឺថាញាក់សាច់
- 2022-03-02 07:44:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡានអគ្គិសនីថ្មី VinFast រូបរាងខាងក្រៅមិនណាស់ណាទេ តែខាងក្នុងគឺថាញាក់សាច់
ចន្លោះមិនឃើញ
ក្រុមហ៊ុនវៀតណាម VinFast បានបញ្ចេញរថយន្ត SUV អគ្គិសនីថ្មីរបស់ខ្លួនចំនួន២ម៉ូដែលគឺ VF 8 និង VF 9 ក្នុងពិព័រណ៌ Mobile World Congress 2022 ដែលរូបរាងខាងក្រៅមិនខុសគ្នាឬស្អាតជាងស៊េរីមុនប៉ុន្មាន ប៉ុន្តែការឌីហ្សាញផ្នែកខាងក្នុងពិតជាគួរឱ្យទាក់ទាញខ្លាំងមែនទែន។
ការឌីហ្សាញរូបរាងរបស់រថយន្តទាំងពីរ ត្រូវបានហៅថា Pininfarnia ដែលភាសាឌីហ្សាញបែបទំនើបមួយសំដៅទៅលើការកាត់បន្ថយការប្រើប្រាស់ថាមពល និងបង្កើនសោភណភាពជាដើម។
មកមើលផ្នែកខាងក្នុងរបស់រថយន្ត SUV ទាំងពីរ ពិតជាស្អាតទំនើបណាស់ គឺមានឆ្នូតពន្លឺជាមួយកៅអីពូកស្បែក ដៃចង្កូតមានប៊ូតុងសម្រាប់ចុចបញ្ជា ប៉ុន្តែមិនមានកុងទ័រឌីជីថលនៅខាងក្រោយចង្កូតនេះទេ ពោលគឺរាល់ព័ត៌មានទាំងអស់អំពីស្ថានភាពរថយន្ត គឺបង្ហាញនៅលើអេក្រង់ Touchscreen ទំហំដល់ទៅ ១៥,៦អ៊ិញ ដែលស្ថិតចំកណ្តាលតាប្លូ។ ចង្កឹះលេខ រំលេចចេញជាប៊ូតុងអក្សរ P R N D។
VinFast បញ្ជាក់ថា VF 8 និង VF 9 មានប្រព័ន្ធកម្តៅ និងត្រជាក់ដូចគ្នា។
រថយន្តអគ្គិសនីទាំងពីរ នឹងត្រូវដាក់ក្នុងប្រទេសវៀតណាម ដែលមាន option ពីរគឺ Eco និង Plus។ ក្រុមហ៊ុនមិនបានបញ្ជាក់ពីទំហំអាគុយឡើយ ដោយគ្រាន់តែដឹងថា ពេលសាកភ្លើងពេញគឺអាចធ្វើដំណើរបានពី ៤៨៥ ដល់ ៦៨០គីឡូម៉ែត្រ។ VF 8 មានតម្លៃចាប់ពី ១០៥៧ពាន់លានដុង និង VF 9 តម្លៃ ១៤៤៣ពាន់លានដុង៕