• 2022-03-01 04:17:32
  • ផលិតផលថ្មី

Realme បញ្ចេញស្មាតហ្វូនបរិស្ថាន GT2 / GT2 Pro ឈីបខ្លាំង អេក្រង់ទំនើប តម្លៃចាប់ពី ៥០០ដុល្លារ

  • 2022-03-01 04:17:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូន Realme ពីរម៉ូឌែល GT2 និង GT2 Pro ទើបប្រកាសចេញតម្លៃមធ្យម ប៉ុន្ដែប្រើឈីបកំពូល ច្ចេកវិទ្យាអេក្រង់ចុងក្រោយរបស់ Samsung ថាមពលថ្មខ្លាំង និងកាមេរ៉ាដែលមានសមត្ថភាព។

នេះជាស្មាតហ្វូនការពារបរិស្ថាន ត្បិត Realme សម្រេចចិត្តបន្ថយការបំភាយកាបោន ដោយប្រើសារធាតុប៉ូលីម័រ សម្រាប់ធ្វើជាខ្នងខាងក្រោយទូរសព្ទ។ រីឯការវេចខ្ចប់វិញ គេប្រើសារធាតុកែច្នៃឡើងវិញ ឃើញថាប្លាស្ទិកបានកាត់បន្ថយពី ២១,៧% មកនៅត្រឹម ០,៣% ប៉ុណ្ណោះ។

វាបំពាក់ដោយបន្ទះដោយ 4nm Snapdragon 8 Gen 1 chip ជាមួយ 8GB ឬ 12GB នៃ RAM និងទំហំផ្ទុក UFS 3.1 128GB ឬ 256GB។ Realme GT2 Pro មានលែនកាមេរ៉ាដើម 50MP f/1.8 ជាសែនស័រ Sony IMX766 មួយគ្រាប់ទៀតជា 50MP ចាប់ផ្ទៃបានដល់ទៅ ១៥០ដឺក្រេ និងលែនទី៣ ទំហំ 3MP microscope ពង្រីកបាន 40x។ រីឯកាមេរ៉ាខាងមុខ មានទំហំ 32MP។

GT2 Pro ប្រើបច្ចេកវិទ្យាអេក្រង់ចុងក្រោយរបស់ Samsung E4 AMOLED LTPO 2.0 មានទំហំ ៦,៧អ៊ិញ កម្រិតបង្ហាញ 1440x3216 px 120Hz និងកម្រិតពន្លឺ 1400 nits។ វាមានទំហំថ្ម ៥០០០មីលីអំពែម៉ោង មានល្បឿនសាក 65W អាចបំពេញថ្មពី ០ដល់១០០% ប្រើពេលត្រឹម ៣៣នាទី ប៉ុណ្ណោះ។

ងាកម៉ូឌែលធម្មតា Realme GT2 វិញ បំពាក់ត្រឹមបន្ទះឈីប Snapdragon 888 មានអេក្រង់ ៦,៦២អ៊ិញ AMOLED កម្រិតបង្ហាញ Full HD និង refresh rate 120Hz។

វាមានថាមពលថ្មទំហំ ៥០០០មីលីអំពែម៉ោង ទ្រទ្រង់កម្លាំងសាក 65W។ Realme GT2 Pro និង GT2 ដំណើរការដោយ Realme UI 3.0 និងធានាអាប់ឌែត ៣ឆ្នាំ និង ៤ឆ្នាំ ចំពោះប្រព័ន្ធសុវត្ថិភាព Android។

GT2 Pro នឹងដាក់លក់នៅ ថ្ងៃទី១៥ ខែមីនា តម្លៃចាប់ពី ៧២៦ដុល្លារ GT2 តម្លៃចាប់ពី ៥០០ដុល្លារ៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កុសល

មតិយោបល់