• 2022-02-28 03:44:17
  • ផលិតផលថ្មី

Samsung ចេញឡេបថបថ្មីបត់អេក្រង់បាន៣៦០ដឺក្រេ គាំទ្រការប្រើប៊ិក S-Pen

  • 2022-02-28 03:44:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung បានបញ្ចេញឡេបថបថ្មី ឈ្មោះថា Galaxy Book 2 Pro 360។ លក្ខណៈពិសេសនៅលើលេបថបថ្មីនេះ វាបំពាក់មកដោយអេក្រង់ Amoled, ប្រើឈីបចុងក្រោយ Intel ជំនាន់ទី១២ និងគាំទ្រកាប្រើប្រាស់ប៊ិក S-Pen ផងដែរ។

អេក្រង់របស់វាមានពីរជម្រើសគឺ ១៣,៣អ៊ីញ និង១៥,៦អ៊ីញ ដែលសុទ្ធតែអាចបត់បាន ៣៦០ដឺក្រេ។ អេក្រង់នេះជាប្រភេទ AMOLED មានសមត្ថភាពអាចបញ្ចេញរូបភាពបាន FHD មានកម្រិតពន្លឺ 400nits និងអាកើនដល់ 500nits ពេលមើលវីដេអូជាប្រភេទ HDR ។ ចំណែកឯកម្លាំងម៉ាស៊ីនវិញ មានក៏មាន២ជម្រើសផងដែរគឺ 12th gen Intel Core i7 និង i5 processors ជាមួយនឹងក្រាហ្វិកកាត Intel Iris X ។

រីឯមុខងារដទៃទៀត ឡេបថបនេះគាំទ្រកាប្រើប្រាស់ប៊ិក S-Pen ធ្វើឲ្យការសរសេរ និងកត់ត្រាកាន់តែមានភាពងាយស្រួល។ Samsung បានធ្វើការកែលម្អឲ្យកម្រិតយឺតយ៉ាវ កាន់តែតិច ផ្តល់មកនូវបទពិសោធន៍នៃការសរសេរកាន់តែប្រសើរ។

ចំពោះតម្លៃដាក់លក់ជាក់ស្តែង កុំព្យូទ័រនេះ នឹងដាក់លក់ក្នុងតម្លៃ ១ ០៥០ដុល្លារ សម្រាប់ម៉ូឌែឡ i7 CPU, 8GB RAM ទំហំផ្ទុក 256GB៕

អត្ថបទ៖ Thea Sothun

មតិយោបល់