• 2022-02-22 02:33:21
  • ផលិតផលថ្មី

Apple បដិវត្តឈប់ប្រើឈីប Intel ហើយនេះជា កុំព្យូទ័រប្រើឈីបត្រកូល M ទាំង៦ ដែលនឹងចេញឆាប់ៗនេះ

  • 2022-02-22 02:33:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ អ្នកវិភាគពីផលិតផល Apple ដ៏ល្បីម្នាក់ គឺលោក Mark Gurman បានបង្ហាញពីការរំពឹងទុករបស់គាត់ទៅលើម៉ូឌែលកុំព្យូទ័រ ដែល Apple ប្រុងនឹងចេញក្នុងឆ្នាំ ២០២២ នេះ។ យោងទៅតាមរបាយការណ៍នោះ Apple នឹងបញ្ចេញនូវកុំព្យូទ័រថ្មីៗមួយចំនួន ដែលបំពាក់ដោយឈីបជំនាន់ថ្មី M2, ឈីប M1 Max ដែលមានកម្លាំងខ្លាំងជាងមុន និងម៉ូឌែលខ្លះប្តូរទៅប្រើឈីបដែលចេញកាលពីឆ្នាំមុន M1 Pro និង M1 Max ផងដែរ។

កុំព្យូទ័រដែលបំពាក់ឈីបដូចបានរៀបរាប់ខាងលើនេះ គឺនឹងចេញមកចំនួន៦ម៉ូឌែល រួមមាន Macbook Pro 13 និង Macbook air ដែលនឹងប្រើឈី M2 ជំនាន់ថ្មី, Mac Mini ប្រើឈីប M1 Pro និង M2, iMac ទំហំ២៤អ៊ីញ ប្រើឈីប M2, iMac Pro ដែលមានទំហំធំជាង iMac សព្វថ្ងៃ ប្រើឈីប M1 Pro និង M1 Max ហើយចុងក្រោយនោះគឺកុំព្យូទ័រលើតុកំពូល Mac Pro ដែលនឹងបំពាក់មកដោយ ឈីប M1 Max ចំនួន២គ្រាប់ ឬប្រហែលជាអាចនឹងមានដល់ ៤គ្រាប់តែម្តង។

គួរបញ្ជាក់ផងដែរថា iMac Pro និង Mac Pro ដែលកំពុងមានលក់លើទីផ្សារបច្ចុប្បន្ននេះ គឺជាម៉ាស៊ីនចុងក្រោយដែលប្រើប្រាស់ឈីបរបស់ក្រុមហ៊ុន Intel។ បើតាមមើលទៅ ឈីប Silicon ត្រកូល M របស់ Apple ពេលនេះក៏មានកម្លាំងខ្លាំងគ្រាន់បើដែរ ធ្វើឲ្យ Apple កាន់តែមានភាពជឿជាក់ដើរចេញពី Intel។ ចំណែកឯកាលបរិច្ឆេទចេញលក់វិញ គឺមិនទាន់មានប្រភពច្បាស់ការណាបញ្ជាក់នោះឡើយ ប៉ុន្តែ Apple ទំនងជាបញ្ចេញ Macbook Pro 13 និង Macbook Air មុនគេក្នុងព្រឹត្តការណ៍ ៨មិនា ខាងមុខនេះ៕

អត្ថបទ៖ Thea Sothun

មតិយោបល់