- 2022-02-14 03:37:54
- ព័ត៌មាន
ស្ថាបនិក Binance ចាយ ២០០លានដុល្លារទិញភាគហ៊ុនក្រុមហ៊ុន Forbe ដែលធ្លាប់ស៊ើបអង្កេតពីគាត់
- 2022-02-14 03:37:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ថាបនិក Binance ចាយ ២០០លានដុល្លារទិញភាគហ៊ុនក្រុមហ៊ុន Forbe ដែលធ្លាប់ស៊ើបអង្កេតពីគាត់
ចន្លោះមិនឃើញ
លោក Changpeng Zhao បានជាប់ឈ្មោះជា «មហាសេដ្ឋីគ្រីបតូជនជាតិចិន» ដែលគេស្គាល់ថាជាស្ថាបនិកនៃវេបសាយ «Binance» Crypto Exchange ប្រកាសពីការវិនិយោគចំនួន ២០០ លានដុល្លារទៅក្នុងទស្សនាវដ្តី Forbes ។ ចំនួនទឹកប្រាក់នេះគឺជាចំណែកមួយក្នុងចំនួន ៤០០ លានដុល្លារនៃការវិនិយោគរបស់វិស័យឯកជន PIPE ។
Forbes ធ្លាប់បានស៊ើបអង្កេតទៅលើក្រុមហ៊ុនរបស់គាត់ឈ្មោះ (Binance)។ ដំណឹង នៃការទិញភាគហ៊ុននៃក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយដ៏មានឥទ្ធិពលនេះ ទទួលបានការចាប់អារម្មណ៍ យ៉ាងខ្លាំងពីសំណាក់អ្នកតាមដានវិស័យគ្រីបតូ។
កាលពីមុន Forbes ធ្លាប់សរសេរចោទប្រកាន់ Binance លើប្រធានបទពីការប៉ុនប៉ង បញ្ជោត (deceive) និងប្រធានបទផ្សេងៗពាក់ព័ន្ធនឹង crypto exchange ផងដែរ។
លោក Zhao ក៏បញ្ជាក់ថា “លោកនឹងធានាសេរីភាពសារព័ត៌មាន នឹងមិនត្រូវបានគេបំបិទមាត់នៅកន្លែងទាំងអស់ ជាងនេះទៅទៀត ការចេញផ្សាយដោយ Forbes នឹងបន្តមានឯករាជ្យដោយយុត្តិធម៌” ៕