• 2022-02-10 08:05:24
  • ផលិតផលថ្មី

ភ្ញាក់ផ្អើល! Nissan ត្រៀម​ចេញ​ Frontier ថ្មីម្តង ៣ម៉ូដែល ក្រឡុក​ពួកភីកអាប់ក្នុងលោក

  • 2022-02-10 08:05:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យើងដឹងហើយថា រថយន្ត​ Frontier របស់​ Nissan បាន​ចូលរួមចំណែក​ដល់ការលក់​រថយន្ត​របស់​ក្រុមហ៊ុននេះ​យ៉ាងក្រាស់ក្រែល ហើយ​ឥឡូវនេះទៀត Nissan ត្រៀម​ចេញ Frontier ដល់ ៣ម៉ូដែល​ឯណោះ ក្នុង​ពិព័រណ៌រថយន្ត Chicago Auto Show 2022 ដែល​ធ្វើឡើង​នាចុងសប្តាហ៍នេះ។

រថយន្ត Frontier ទាំង៣នេះ គឺ​មានគោលដៅ​អតិថិជនផ្សេងៗគ្នា ដែល​ស្ថិតក្រោម Concept ដូចជា Project 72X Frontier, Project Hardbody និង Project Adventure។

Project 72X Frontier

រថយន្ត​នេះ គឺផ្អែក​លើ​គំរូ​រថយន្តចាស់​ដែលផលិត​ក្នុងឆ្នាំ១៩៧៩ ដែល​ជាម៉ូដែល Datsun 720 ហើយ​មាន​រូបរាង​ដូចនឹង Frontier S។ វានឹងមានតម្លៃធូរថ្លៃជាងគេ បើ​ធៀបនឹង​២ម៉ូដែលទៀត ហើយ​ជា​រថយន្ត​ដែល​ផ្តល់​នូវការកម្សាន្ត​រីករាយ អំឡុងពេល​ធ្វើដំណើរ​នៅខាងក្រៅ។ វាមាន​ពណ៌ប្រផេះ លាយឆ្នូតស ហើយយ៉ាន់កង់​ក៏ពណ៌សដែរ មើលទៅស័ក្តិសមនឹង​រូបរាង​របស់វា។

Project Hardbody

រថយន្តបន្ទាប់នេះ គឺ​ផ្អែក​ទៅលើ​ការ​ឌីហ្សាញ​របស់​​រថយន្ត Frontier SV ដែល​ជាការជំរុញ​ពីរថយន្ត D21 Hardbody ផលិត​ក្នុងអំឡុងទសវត្សរ៍​ទី៨០។ កង់​ជាប្រភេទ Hardbody ដែល​មាន​សំបកទំហំ ៣៣អ៊ីញ។ ចំណែក​ទ្រុងដឹក គឺ​ដាក់កង់សាគួរ និង​លើដំបូល​មាន​កន្ទុយត្រីជាមួយអំពូល LED ទំហំ១០អ៊ីញ។

Project Adventure

រថយន្ត​នេះ នឹង​ចេញមក​ផ្អែក​លើ​​ Frontier PRO-4X ដែលមាន​សមត្ថភាព Off-road និង​សម្រាប់​ការធ្វើដំណើរ​ផ្សងព្រេង ពិសេស​មានដំបូលបាំង​នៅលើទ្រុងដឹកទៀតផង ដែល​ធ្វើជាតង់លើរថយន្ត។ នៅកន្លែងទ្រុងដឹកនេះដែរ គឺមាន​បំពាក់​ប្រព័ន្ធសំឡេង​ដែល​អាចភ្ជាប់​តាមរយៈ Bluetooth ទៀតផង។

ជា​រួម រថយន្ត Frontier ទាំង៣ម៉ូដែលនេះ នឹង​ចេញ​មក​ជាមួយ​នឹង​តម្លៃ និង​លក្ខណៈពិសេស​ផ្សេងៗគ្នា ដែល​ Nissan នឹង​បង្ហាញលម្អិត​ក្នុងពិព័រណ៌​រថយន្ត​ខាងមុខ៕

អត្ថបទ៖ សំភី

មតិយោបល់