- 2022-02-09 03:04:00
- ផលិតផលថ្មី
កុំទាន់ទិញ M1! Apple នឹងប្រកាសចេញត្រកូល Macbook ប្រើឈីប M2 នាខែក្រោយ
- 2022-02-09 03:04:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំទាន់ទិញ M1! Apple នឹងប្រកាសចេញត្រកូល Macbook ប្រើឈីប M2 នាខែក្រោយ
ចន្លោះមិនឃើញ
M1 ជាឈីបប្រភេទ SoC (System-on-chip) ផលិតដោយក្រុមហ៊ុន Apple ផ្ទាល់ មានកម្លាំងខ្លាំង និងអាចសន្សំសំចៃភ្លើងបានច្រើន។ ឈីបនេះត្រូវបានប្រកាសចេញជាផ្លូវការ កាលពី ឆ្នាំ២០២០កន្លងទៅ ដែលគិតមកដល់ពេលនេះ វាមានអាយុប្រហែល២ឆ្នាំហើយ។ ទោះបីវាខ្លាំងមែន តែបច្ចេកវិទ្យាត្រូវដើរទៅមុខ ដូច្នេះហើយ ឆ្នាំនេះគឺជាឆ្នាំ ដែលយើងនឹងបានឃើញឈីបជំនាន់ថ្មីមួយទៀត គឺ M2 ដែលនឹងមកស្នងដំណែងវា។
Apple គ្រោងនឹងប្រកាសចេញនូវត្រកូល Macbook បំពាក់ដោយឈីប M2 នៅក្នុងខែមិនាខាងមុខ នេះបើយោងទៅតាមរបាយការណ៍។ គួរឲ្យស្តាយ ក្នុងរបាយការណ៍ខាងលើគឺមិនមានបញ្ជាក់លម្អិត អំពីកុំព្យូទ័រទាំងនេះនោះទេ ប៉ុន្តែគេមិនរំពឹង ថាវានឹងមានការផ្លាស់ប្តូរច្រើនឡើយ ពោលគឺគ្រាន់តែប្តូរទៅប្រើឈីប M2 ថ្មីប៉ុណ្ណោះ។ ទន្ទឹមនឹងនោះ មុខងារ Pro Motion និងអេក្រង់ Mini LED ដែលបំពាក់លើ Macbook Pro M1 Max នោះក៏ប្រហែលជាមិនមានដែរ។
ក្នុងព្រឹត្តិការណ៍នោះ Apple ប្រហែលជាអាចនឹងប្រកាសចេញនូវ Macbook Pro, Macbook Air, iMac និង Mac Mini ហើយទន្ទឹមនឹងនោះ គេក៏រំពឹងថាមានវត្តមាន iPhone SE និង iPad ដែលមានតម្លៃធូរថ្លៃផងដែរ៕