• 2022-02-04 04:32:06
  • ផលិតផលថ្មី

Yamaha NMAX 155 ឆ្នាំ​២០២២ ចេញហើយ តម្លៃអាចខ្ទង់ ២៥០០ដុល្លារ

  • 2022-02-04 04:32:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន​ Yamaha បាន​ប្រកាស​ចេញ​នូវម៉ូតូ NMAX 155 ឆ្នាំ ២០២២ ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ដែល​វាចេញ​មក​ជាមួយពណ៌ថ្មីស្រស់ស្អាត បំពាក់​បច្ចេកវិទ្យាទំនើប ត្រៀម​ចូលរួម​ប្រកួត​ជាមួយគូប្រជែងធំៗពិសេស PCX។

ម៉ូតូអូតូនេះ ប្រើម៉ាស៊ីនរបស់ Yamaha ផ្ទាល់តែម្តងគឺ ម៉ាស៊ីន Blue Core ចំណុះ ១៥៥សេសេ។ វាបំពាក់​ចង្កៀង​មុខ និង​ក្រោយ ជាប្រភេទ LED, បច្ចេកវិទ្យាប្រព័ន្ធពន្លត់ និង​បញ្ឆេះស្វ័យប្រវត្តិ ប្រព័ន្ធជួយ​សន្សំសំចៃប្រេងសាំង ប្រព័ន្ធគ្រប់គ្រង​លំនឹងម៉ូតូ និង​ប្រព័ន្ធ​ហ្រ្វាំង ABS។

ជាមួយគ្នានេះ ម៉ូតូ NMAX 155 បំពាក់​កុងទ័រឌីជីថល បង្ហាញ​ព័ត៌មានដូចជា ល្បឿន ចម្ងាយ កម្រិតសាំងក្នុងធុង ជាពិសេស​វាភ្ជាប់មកជាមួយ​នឹង​ប្រព័ន្ធ Y-Connect របស់​ Yamaha តាមរយៈស្មាតហ្វូន។ ក្រៅពីនេះ វាមានរន្ធសាកថ្ម និងមាន​ឃ្លុបក្រោមកែប​ធំដាក់​ឥវ៉ាន់បានច្រើន។

ម៉ូតូ NMAX នេះ មាន​ជម្រើសពណ៌ថ្មី គឺ ខៀវ បៃតង និង​ក្រហម ដោយវាអាចមានតម្លៃខ្ទង់ ២៥០០ដុល្លារ៕

ប្រភព៖ Great Biker ប្រែ​សម្រួល៖ សំភី

មតិយោបល់