/Inter33/61f104cc43e61_1643185320_medium.jpg)
- 2022-01-27 00:03:00
- ហាងឆេងផលិតផល
ចង់បានឡានTesla Model Y លក់នៅខ្មែរជិះ ត្រូវកាន់លុយប៉ុន្មានទៅទិញ?
- 2022-01-27 00:03:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់បានឡានTesla Model Y លក់នៅខ្មែរជិះ ត្រូវកាន់លុយប៉ុន្មានទៅទិញ?
ចន្លោះមិនឃើញ
Tesla Model Y ជារថយន្តអគ្គិសនីដែលត្រូវបានផលិតឡើងដំណើរការដោយថាមពលអគ្គិសនីសុទ្ធ ជាកញ្ចប់អគ្គិសនីថ្មីដែលត្រូវបានផ្គត់ផ្គង់ដោយក្រុមហ៊ុន CATL ខណៈអាគុយនេះត្រូវបានឌីហ្សាញឡើងឲ្យមានចម្ងាយបើកបរតិចជាង ប៉ុន្តែថោកជាងអាគុយ lithium-nickel-cobalt-aluminum របស់ Tesla។
រថយន្ត SUV ខ្នាតតូចរបស់ក្រុមហ៊ុន Tesla នេះបានប្រកាសចេញមកជាមួយសន្ទុះនៃការគាំទ្រជាច្រើនពីសំណាក់អ្នកប្រើប្រាស់ ហើយវាក៏កំពុងមានវត្តមាននៅលើទីផ្សារប្រទេសកម្ពុជាតាមរយ:ឃ្លាំងលក់រថយន្តធំមួយបាននាំចូល។
រថយន្ត Tesla Model Y បានក្លាយជារថយន្តដែលអាចបើកបរបានចម្ងាយ ៥៤២គីឡូម៉ែត្រ អាចបង្កើនល្បឿនពី ០ ដល់ ១០០km/h ប្រើពេលត្រឹមតែ ៥,០វិនាទី។ Tesla Model Y នេះជាប្រភេទ (All Wheel Drive) ម៉ូទ័រឌុប ដែលគ្រប់គ្រងការអូសទាញ និងកំលាំងរមូលបានល្អ។
មកដល់ទីផ្សារកម្ពុជាជាមួយការទាក់ទាញចិត្តអ្នកនិយមតាមដានឡានប្រភេទអគ្គិសនីចង់ដឹងពីតម្លៃ តាមប្រភពពីឃ្លាំងលក់រថយន្ត CSK Premium Auto បាននឹងកំពុងដាក់លក់មានតម្លៃប្រមាណជា ៩៩ ៩៩៩ដុល្លារ និងមានជម្រើសពណ៌ ស និងពណ៌ខ្មៅ។
គូសបញ្ជាក់ដែរថាថ្មីៗនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងសហការជាមួយ កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ដើម្បីត្រៀមការងារដំឡើងស្ថានីយសាកថ្ម Ev ចំនួនប្រាំទីតាំងរួមមាន៖ ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន(ភ្នំពេញ) និងបណ្តារាជធានី-ខេត្តមួយចំនួនអាចជា ខេត្តបាត់ដំបង និងខេត្តសៀមរាប។
ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕
រូបភាព៖ CKS Premium Auto