- 2022-01-21 03:57:50
- ផលិតផលថ្មី
Yamaha ចេញម៉ូតូអគ្គិសនីហើយ ខ្លាំងដូចម៉ូតូ 300cc តម្លៃជិត ៣៧០០ដុល្លារ
- 2022-01-21 03:57:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Yamaha ចេញម៉ូតូអគ្គិសនីហើយ ខ្លាំងដូចម៉ូតូ 300cc តម្លៃជិត ៣៧០០ដុល្លារ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Yamaha ទើបតែបានបញ្ចេញម៉ូតូអគ្គិសនីថ្មីបំផុតរបស់ខ្លួនគឺ ម៉ូដែល EMF សម្រាប់ដាក់លក់នៅតែទីផ្សារតៃវ៉ាន់ ក្នុងតម្លៃប្រមាណ ៣៦៩៣ដុល្លារ។
ម៉ូតូនេះ ត្រូវបានផលិតឡើងក្រោមកិច្ចសហការរវាង Yamaha និងក្រុមហ៊ុន Gogoro ដែលជាក្រុមហ៊ុនម៉ូតូអគ្គិសនីឈានមុខគេមួយនៅតៃវ៉ាន់។ ដូច្នេះ ម៉ូតូអគ្គិសនី EMF អាចដោះដូរអាគុយនៅតាមស្ថានីយដែលជាបណ្តាញរបស់ក្រុមហ៊ុន Gogoro នៅតៃវ៉ាន់បាន ខណៈម៉ូតូនេះ បំពាក់អាគុយចំនួន២។
ការឌីហ្សាញម៉ូតូនេះ មានរាងទំនើបប្លែកដោយក្នុងនោះគឺឃើញមានតែចង្កៀងមុខ projector ចំនួន២ និងចង្កៀងស្តុប LED ក្រោយ២ផងដែរ។ កុងទ័រម៉ូតូជាប្រភេទឌីជីថល LCD ដែលប្រើប្រាស់ជាមួយប្រព័ន្ធបញ្ឆេះ NFT។
ថ្វីបើ EMF ជាម៉ូតូ scooter រាងតូច ប៉ុន្តែម៉ូតូអគ្គិសនីរបស់វាគឺធំ ដែលអាចផលិតបានកម្លាំង ១០,១៥សេះ ប្រហែលនឹងម៉ូតូ 125cc ដែរ ហើយមានកម្លាំងរមួល ២៦ញ៉ូតុនម៉ែត្រ ដែលប្រហែលនឹងម៉ូតូ 300cc ពោលគឺវាអាចមូលកប់ដល់ល្បឿន ១០០គីឡូម៉ែត្រក្នុង១ម៉ោង៕