- 2022-01-12 01:27:40
- ព័ត៌មាន
បា៉តង់ថ្មីរបស់ Lenovo បង្ហាញពីឡេបថប ដែលអាចដកអេក្រង់ចេញមកប្រើជាថេប្លេតបាន
- 2022-01-12 01:27:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បា៉តង់ថ្មីរបស់ Lenovo បង្ហាញពីឡេបថប ដែលអាចដកអេក្រង់ចេញមកប្រើជាថេប្លេតបាន
ចន្លោះមិនឃើញ
ថ្មីៗនេះយើងបានឃើញថា ក្រុមហ៊ុន Lenovo បានបញ្ចេញឡេបថបប្លែកៗជាច្រើន ដូចជា ប្រភេទអេក្រង់ ២ជាដើម។ លើកនេះកាន់តែប្លែកជាងមុនទៅទៀត ដោយគេបានរកឃើញមានប៉ាតង់ជាច្រើនសន្លឹក បង្ហាញពីឡេបថបដែលមានអេក្រង់តូចមួយបង្កប់នៅខាងក្រោយ អាចហូតចេញបាន សម្រាប់ប្រើជាថេប្លេត។
រូបរាងនៃឡេបថបនោះ គឺមិនមានអ្វីប្លែកខ្លាំងនោះទេ ពោលគឺវានៅតែជាឡេបថបដែលពេញលក្ខណៈ មានក្តារចុច និងម៉ាស៊ីនជាដើម។ ចំណុចដែលប្លែកនោះគឺ អេក្រង់ដើមរបស់ឡេបថប ហាក់ដូចជាស្រោមការពាររបស់ថេប្លេតដូច្នោះដែរ។ អ្នកប្រើប្រាស់អាចហូតថេប្លេតនោះចេញ តាមចំហៀងនៃអេក្រង់ នៅពេលដែលចង់ប្រើ។ រីឯទំហំនៃថេប្លេតនោះវិញ គឺមិនទាន់មានប្រភពព័ត៌មានណាមួយបានបញ្ជាក់ពីវាឡើយ។
គួរបញ្ជាក់ផងដែរថា ប៉ាតង់នេះត្រូវបានដាក់ស្នើកាលពីខែខែមិថុនា ឆ្នាំ២០២១ កន្លងទៅ និងបានចេញជាសាធារណៈនៅខែធ្នូ ឆ្នាំ២០២១ ដដែល៕