• 2022-01-06 07:03:06
  • ព័ត៌មាន

ម៉ាសការពារធូលី Razer Zephyr Pro មានមុខងារបំពងសំឡេង ដាក់លក់តម្លៃ ១៥០ដុល្លារ

  • 2022-01-06 07:03:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីឆ្នាំទៅ Razer បានប្រកាសចេញម៉ាសការពារធូលី Project Hazel និងក្រោយមក ក៏ប្តូរឈ្មោះមកជា Zephyr វិញ ដោយកាលនោះបានដាក់លក់ក្នុងតម្លៃ ១០០ដុល្លារ។ រឿងដែលមិនគួរឲ្យជឿ ម៉ាសនេះត្រូវបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយលក់អស់ភ្លាមៗតែម្តង។ ដោយឃើញពីឱកាសកើបលុយ Razer នាដើមឆ្នាំនេះក៏បានបញ្ចេញម៉ាស ម៉ាកដដែល ប៉ុន្តែបានដាក់បន្ថែមឈ្មោះ Pro។

មិនខុសពីម៉ូឌែលមុន ម៉ាសនេះនៅតែបំពាក់មកជាមួយនឹងមុខងារចាំបាច់ ដែលមានលើម៉ូឌែល Zephyr ធម្មតា ដូចជាកង្ហាបឺតខ្យល់មួយគូ, តម្រងខ្យល់ N95 និងភ្លើង RGB។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នៅលើម៉ូឌែល Zephyr Pro នោះគឺវាបានបន្ថែមមកជាមួយនឹង មុខងារបំពងសំឡេង។ មុខងារនេះអាចបន្ថែមកម្លាំងសំឡេង ដែលយើងនិយាយដល់ទៅ ៦០ db រយៈចម្ងាយមួយម៉ែត្រ។ អ្នកប្រើប្រាស់អាចបិទ ឬបើកមុខងារនេះដោយគ្រាន់តែចុចប៊ូតុងមួយប៉ុណ្ណោះ។

Razer បានបញ្ជាក់ថា ម៉ាស Zephyr Pro នឹងដាក់លក់ក្នុងតម្លៃត្រឹមតែ ១៥០ដុល្លារប៉ុណ្ណោះ ហើយអ្នកអាចមានឱកាសទិញតម្រង N95 សម្រាប់ប្រើប្រាស់រយៈពេល ១០០ថ្ងៃ ក្នុងតម្លៃ ២០០ដុល្លារ។ យ៉ាងណាមិញ សម្រាប់កាលបរិច្ឆេទនៃការដាក់លក់ ក្រុមហ៊ុននៅមិនទាន់បានបញ្ជាក់នៅឡើយទេ៕

អត្ថបទ៖ Thea Sothun

មតិយោបល់