• 2022-01-06 02:29:54
  • ផលិតផលថ្មី

មានវែនតា TCL Nxtwear AIR នេះមួយ ប្រៀបដូចមានរោងកុនផ្ទាល់ខ្លួនអ៊ីចឹង

  • 2022-01-06 02:29:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

CES គឺជាព្រឹត្តិការមួយដែលប្រមូលផ្តុំនូវបច្ចេកវិទ្យាថ្មីៗ ពីគ្រប់ក្រុមហ៊ុននៅគ្រប់ប្រទេស ទូទាំងពិភពលោក ហើយ TCL ក៏ជាក្រុមហ៊ុនមួយក្នុងចំណោមនោះដែរ។ លើកនេះ TCL បាននាំយកវែនតាជំនាន់ថ្មីដែលអាចបង្ហាញរូបភាពដល់ទៅ ១៤០អ៊ីញ នៅចំពីមុខយើងតែម្តង។

យើងធ្លាប់បានឃើញកន្លងមកហើយនូវ TCL Nxtwear G ដែលចេញកាលពីឆ្នាំមុន ហើយសម្រាប់ឆ្នាំនេះយើងឃើញមាន TCL Nxtwear AIR ដែលស្រាលជាងមុន ៣០ភាគរយ ពោលគឺត្រឹមតែ ៧៥ក្រាមប៉ុណ្នោះ។

មិនថាយើងនៅទីណា ជាមួយនឹងវែនតានេះ ប្រៀបដូចជាមានទូរស្សន៍ទំហំ ១៤០ អ៊ីញ យកតាមខ្លួនដូច្នេះដែរ។ នៅលើអេក្រង់ក្នុងវែនតានេះ អាចបង្ហាញរូបភាពបានកម្រិត 1080p ក្នុងល្បឿន 60Hz ឬក៏អាចបង្ហាញរូបបែប 3D បានផងដែរ។

អ្នកប្រើប្រាស់អាចប្រើវាសម្រាប់លេងហ្គេម មើលភាពយន្ត ឬក៏អាចធ្វើការបាន ព្រោះវាមានរន្ធ Display Ports សម្រាប់ភ្ជាប់ជាមួយនឹងកុំព្យូទ័រ ឬឧបករណ៍ផ្សេងៗផងដែរ។ វាក៏មានភ្ជាប់មកជាមួយនូវកញ្ចក់ចំនួន ២គូ មកស្រាប់ ដែលមានរូបរាងផ្សេងៗគ្នា សម្រាប់ឲ្យអ្នកប្រើប្រាស់អាចផ្លាស់ប្តូរទៅតាមសំលៀកបំពាក់របស់ពួកគេ។

TCL បានបង្ហើបថា NxtWear Air នឹងចាប់ផ្តើមដាក់លក់នៅមុនពាក់កណ្តាលឆ្នាំនេះ ប៉ុន្តែមិនបានបញ្ជាក់ថា នឹងមានដាក់លក់នៅក្នុងប្រទេសណាខ្លះ និងមានតម្លៃប៉ុន្មាននោះទេ។ គួរបញ្ជាក់ផងដែរថា NxtWear G ដែលជាជំនាន់មុនបានដាក់លក់ក្នុងប្រទេសអូស្ត្រាលីកាលពីឆ្នាំទៅ ក្នុងតម្លៃប្រហែល ៦៨០ ដុល្លារ៕

អត្ថបទ៖ Thea Sothun

មតិយោបល់