- 2018-07-23 04:13:40
- ព័ត៌មាន
ការងារទាំង ១០ ផ្នែកបច្ចេកវិទ្យា អាចរកចំណូលកប់ក្តោងក្នុងមួយឆ្នាំ
- 2018-07-23 04:13:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការងារទាំង ១០ ផ្នែកបច្ចេកវិទ្យា អាចរកចំណូលកប់ក្តោងក្នុងមួយឆ្នាំ
ចន្លោះមិនឃើញ
នៅក្នុងសតវត្សរ័៍ទី ២១ នេះ វិស័យបច្ចេកវិទ្យារីកចម្រើនទៅមុខឥតឈប់ឈរ ជាហេតុធ្វើឲ្យការងារនៅក្នុងវិស័យនេះមានតម្រូវការខ្ពស់ និងផ្ដល់ប្រាក់កម្រៃបានថ្លៃ។ នៅក្នុងរបាយការណ័៍ថ្មីបំផុតរបស់ Glassdoor ក្រុមហ៊ុនបានបញ្ចេញទិន្នន័យនៃការងារក្នុងវិស័យបច្ចេកវិទ្យា ដែលមានប្រាក់បៀរវត្សខ្ពស់បំផុត ដល់ទៅខ្ទង់សែនដុល្លារក្នុងមួយឆ្នាំ ដោយផ្អែកទៅលើប្រាក់ខែជាមធ្យមក្នុងការងារនីមួយៗ។
ខាងក្រោមនេះគឺជាការងារទាំង ១០ ក្នុងវិស័យបច្ចេកវិទ្យាដែលរកចំណូលបានខ្ពស់ក្រាស់ក្រែលជាងគេបំផុត ៖
១០. វិស្វករសុវត្ថិភាពព័ត៌មាន (១៣១ ៣០០ ដុល្លារ/ឆ្នាំ)
វិស្វករសុវត្ថិភាពព័ត៌មាន មានតួនាទីការពារទិន្នន័យ និងទ្រព្យរបស់ក្រុមហ៊ុនពីពួក Hacker និងក្រុមអុកឡុកនានា។ អ្វីដែលវិស្វករសុវត្ថិភាពព័ត៌មានត្រូវផ្ដោតសំខាន់គឹ ការពង្រឹងលើវិធីបម្លែងទិន្នន័យ (encryption) ឬក៏ការរកមើលចន្លោះប្រហោងនានា ដើម្បីការពារសន្តិសុខទិន្នន័យ។
៩. វិស្វករអភិវឌ្ឍកម្មវិធី (១៣៧ ៤០០ ដុល្លារ/ឆ្នាំ)
វិស្វករអភិវឌ្ឍកម្មវិធី គឺជាអ្នកជំនាញដែលទាក់ទងនឹងផ្នែកសរសេរកូដ ហើយត្រូវធ្វើការរហ័ស។
៨. ស្ថាបត្យករសហគ្រាស (១៤៤ ៤០០ដុល្លារ/ឆ្នាំ)
ស្ថាបត្យករសហគ្រាសបង្កើតគម្រោង និងទិសដៅការងារសម្រាប់ការមើលថែទាំ Server, Software និងទ្រព្យនានារបស់ក្រុមហ៊ុនដែលទាក់ទងនឹងផ្នែកព័ត៌មានវិទ្យា។ និយាយម៉្យាងទៀត ស្ថាប័ត្យករក្នុងសហគ្រាសគឺជាអ្នករៀបយុទ្ធសាស្ត្រផ្នែកព័ត៌មានវិទ្យា។
៧. អ្នកគ្រប់គ្រងកម្មវិធី (១៤៥ ០០០ ដុល្លារ/ឆ្នាំ)
អ្នកគ្រប់គ្រងកម្មវិធី មានតួនាទីពិនិត្យតាមដានគម្រោងនានារបស់ក្រុមហ៊ុន ធ្វើតេស្តលើកូដ គ្រោងទុកផលចេញពីផលិតផល និងឃ្លាំមើលដំណើរការអភិវឌ្ឍ។
៦. ស្ថាបត្យករកម្មវិធី (Software) (១៤៥ ៤០០ ដុល្លារ/ឆ្នាំ)
ស្ថាប័ត្យករកម្មវិធី (Software) មានតួនាទី ក្នុងការរៀបចំគម្រោង និងដំណើរការក្នុងការបង្កើតកម្មវិធី ដោយត្រូវរៀបចំផ្នែកៗឲ្យអ្នកសរសេរកូដដទៃទៀត សម្រេចបានតាមផែនការ ហើយខ្លួនក៏ត្រូវចូលរួមជាអ្នកបច្ចេកទេសក្នុងរឿងនេះដែរ។
៥. ស្ថាបត្យករកម្មវិធី (App) (១៤៩ ០០០ ដុល្លារ/ឆ្នាំ)
ស្ថាបត្យករកម្មវិធី (App) ជាអ្នកជ្រើសរើសយុទ្ធសាស្ត្រសម្រាប់បង្កើតកម្មវិធីនៅក្នុងក្រុមហ៊ុន ថាតើគេត្រូវប្រើ Tool ដែលមានស្រាប់ឬមួយក៏យ៉ាងណា និងផ្នែកមួយទៀតគឺស្ថាបត្យករកម្មវិធី (App) អាចបង្កើតជាកម្មវិធីគម្រូ (Prototype) សម្រាប់ការអភិវឌ្ឍកម្មវិធីនាថ្ងៃមុខ។
៤. វិស្វករហេដ្ឋារចនាសម្ព័ន្ធ (១៥៣ ០០០ ដុល្លារ/ឆ្នាំ)
វិស្វករហេដ្ឋារចនាសម្ព័ន្ធ មានតួនាទីក្នុងការគ្រប់គ្រងប្រព័ន្ធសំខាន់ៗនៅក្នុងផ្នែកព័ត៌មានវិទ្យារបស់ក្រុមហ៊ុនដូចជា Server, Data Center ឬក៏ Cloud Computing។
៣. អ្នកគ្រប់គ្រងការអភិវឌ្ឍកម្មវិធី (១៥៣ ៣០០ ដុល្លារ/ឆ្នាំ)
អ្នកគ្រប់គ្រងការអភិវឌ្ឍកម្មវិធី មានតួនាទីក្នុងការដឹកនាំក្រុមឲ្យអភិវឌ្ឍ ឬធ្វើតេស្តលើប្រព័ន្ធណាមួយ ឬកម្មវិធីនានារបស់ក្រុមហ៊ុន។
២. ស្ថាបត្យកររក្សាទិន្នន័យ (១៥៤ ៨០០ ដុល្លារ/ឆ្នាំ)
ស្ថាបត្យកររក្សាទិន្នន័យ ជាអ្នកទទួលបន្ទុកក្នុងការមើលរាល់ទិន្នន័យទាំងអស់របស់ក្រុមហ៊ុន និងជួយរៀបចំទិន្ន័យទាំងនោះសម្រាប់ការវិភាគ។
១. អ្នកគ្រប់គ្រងផ្នែកផលិតកម្មវិធី (Software) (១៦៣ ០០ដុល្លារ/ឆ្នាំ)
អ្នកគ្រប់គ្រងផ្នែកផលិតកម្មវិធី (Software) មានតួនាទីដឹកនាំក្រុម ដែលមានភារកិច្ចក្នុងការអភិវឌ្ឍ ស្រាវជ្រាវ និងធ្វើតេស្តលើកម្មវិធីនានារបស់ក្រុមហ៊ុន។ នេះជាតួនាទីដែលសំខាន់បំផុតនៅក្នុងក្រុមហ៊ុនមួយ ដែលអ្នកគ្រប់គ្រងផ្នែកផលិតកម្មវិធី (Software) នឹងជួយក្នុងការបង្កើត និងថែទាំកម្មវិធី។
ចុចអាន៖