• 2021-12-23 03:36:19
  • ព័ត៌មាន

មកមើលសមត្ថភាព និងតម្លៃរថយន្តវៀតណាម VinFast ដែល​ទើប​ប្រគល់​ជូន​កម្ពុជា

  • 2021-12-23 03:36:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រថយន្ត​របស់​វៀតណាម VinFast ត្រូវបាន​ប្រគល់​ជូន​ក្រសួង​មហាផ្ទៃ​កម្ពុជា ដែលជាជំនួយ​របស់​ក្រសួង​នគរបាល​នៃប្រទេស​វៀតណាម។ វា​គឺជាម៉ូដែល LUX A2.0 ​ត្រូវបាន​បង្ហាញ​ជាផ្លូវការ​លើកដំបូងកាលពីឆ្នាំ​២០១៨ និង​ចាប់ផ្តើម​ផលិត​តាំងពីឆ្នាំ​២០១៩មក។

រថយន្ត VinFast LUX A2.0 មាន option ចំនួន៣ គឺ Base, Advanced និង Premium។ វាប្រើម៉ាស៊ីនសាំង BMW ចំណុះ ២,០លីត្រ ផលិត​បាន​កម្លាំង ១៧៤សេះ និង​កម្លាំង​រមួល ៣០០ញ៉ូតុនម៉ែត្រ (សម្រាប់ Base និង Advanced) ឬផលិតបាន​កម្លាំង ២២៨សេះ និង​កម្លាំងរមួល ៣៥០ញ៉ូតុនម៉ែត្រ សម្រាប់ Premium រួមជាមួយ​នឹង​ប្រអប់លេខអូតូ៨វគ្គ រត់ប៉ុងក្រោយ។

រថយន្ត​នេះ​មាន​ប្រវែង ៤៩៧៣មម ទទឹង ១៩០០មម និង​កម្ពស់ ១៤៦៤មម (Base) ឬ ១៥០០មម (Advaced និង Premium)។ វា​អាចផ្ទុកសាំង​បាន​ចំណុះ ៧០លីត្រ ដោយបើកបរ​ក្នុងក្រុង ស៊ី ១១,១១លីត្រ ក្នុង ១០០គីឡូម៉ែត្រ ហើយក្រៅក្រុង ៦,៩លីត្រ ក្នុង១០០គីឡូម៉ែត្រ សម្រាប់ Base និង Advanced។ ចំណែក Premium ក្នុងក្រុងស៊ី ១០,៨៣លីត្រ និងក្រៅក្រុងស៊ី ៦,៨២លីត្រ។

ចំពោះ​ប្រព័ន្ធ​សុវត្ថិភាពវិញ រថយន្ត​វៀតណាម​នេះបំពាក់​ប្រព័ន្ធហ្វ្រាំងទំនើបដូចជា EBP, ABS និងEBD, ប្រព័ន្ធ​គ្រប់​គ្រង​លំនឹង,  ប្រព័ន្ធ Traction Control ដែល​ជួយទប់រថយន្ត​មិនឱ្យរអិល,  ប្រព័ន្ធជំនួយ​មិនឱ្យរថយន្តរអិលថយក្រោយ​ពេលឡើងចំណោត, មុខងារ Blind Spot Monitor, ប្រព័ន្ធ​ចូល​ចត​ស្វ័យប្រវត្តិ, ពោងសុវត្ថិភាព​ចំនួន៦ និង​ប្រព័ន្ធឱ្យសញ្ញា​ពេល​មានចោរលួច​ជាដើម។

រថយន្ត VinFast LUX A2.0 ត្រូវបាន​ដាក់​លក់​ក្នុងទីផ្សារប្រទេសវៀតណាម មានតម្លៃ​ចាប់ពីជាង ៤ម៉ឺនដុល្លារឡើងទៅ៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕​

អត្ថបទ៖ សំភី

មតិយោបល់