- 2021-12-21 03:50:47
- ផលិតផលថ្មី
ពណ៌ស្រស់ៗល្អណាស់! ទូរសព្ទ VIVO ចេញថ្មីម្ដងពីរសុទ្ធតែតម្លៃសមរម្យ
- 2021-12-21 03:50:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពណ៌ស្រស់ៗល្អណាស់! ទូរសព្ទ VIVO ចេញថ្មីម្ដងពីរសុទ្ធតែតម្លៃសមរម្យ
ចន្លោះមិនឃើញ
ស្មាតហ្វូន VIVO ម៉ូឌែល iQOO Neo 5S និង iQOO Neo 5SE ទើបនឹងបង្ហាញខ្លួនផ្លូវការចុងឆ្នាំ ២០២១ អាចស្វែងរកកម្ម៉ង់ទិញទុកបាន ដែលមានតម្លៃសមរម្យ (តម្លៃទីផ្សារក្រៅស្រុក)។
ស្មាតហ្វូនទាំងពីរសុទ្ធតែផ្តល់ឲ្យអ្នកប្រើប្រាស់នូវបច្ចេកវិទ្យាសាកភ្លើងលឿន Ultra-fast charging និងបច្ចេកវិទ្យា Advanced cooling ។ វាទាំងពីរនេះចំពោះម៉ូឌែល Neo 5S មានលក្ខណៈសម្បត្តិខ្ពស់ជាង សូម្បីតែអេក្រង់ និងបន្ទះឈីប រីឯតម្លៃក៏ខ្ពស់ជាងបន្តិចដែរ។
iQOO Neo 5S មានលក្ខណៈសម្បត្តិល្អៗច្រើនដូចជា៖ បន្ទះឈីប Snapdragon 888, អេក្រង់ល្អ AMOLED ទំហំ ៦,៦ អ៊ិញកម្រិតបង្ហាញ 120Hz, Full HD+ កាមេរ៉ាមុខមួយគ្រាប់បង្កប់ឡេន 16MP ឯកាមេរ៉ាក្រោយបីគ្រាប់ឡេន 48MP+13MP ultrawide និង 2MP macro មានឆ្នាំងសាកលឿន 66W ថ្ម 4500mAh ដំណើការដោយ Android 12 គ្របដោយស្បែក UI គឺ OriginOS Ocean របស់ VIVO ។
-ចំពោះ VIVO ម៉ូឌែល iQOO Neo 5S ជម្រើស RAM 8GB មេម៉ូរី 128GB និងជម្រើស RAM 12GB មេម៉ូរី 256GB តម្លៃចាប់ពី ៤២៥ ដុល្លារដល់ ៤៩៩ ដុល្លារ។
iQOO Neo 5SE មានលក្ខណៈសម្បត្តិល្អៗច្រើនដូចជា៖ បន្ទះឈីប Snapdragon 870, អេក្រង់មធ្យម LCD ទំហំ ៦,៧ អ៊ិញកម្រិតបង្ហាញ 1080p HD តែមានrefresh rate ដល់ 144Hz និង 240Hz touch sampling rate ។
កាមេរ៉ាមុខមួយគ្រាប់បង្កប់ឡេន 16MP ឯកាមេរ៉ាក្រោយបីគ្រាប់ឡេន 50MP+8MP ultrawide និង 2MP macro មានឆ្នាំងសាកលឿន 55W ថ្ម 4500mAh ដំណើការដោយ Android 12 គ្របដោយស្បែក UI គឺ OriginOS Ocean របស់ VIVO ដូចម៉ូឌែលបងខាងលើអ៊ីចឹង។
-ចំពោះ VIVO ម៉ូឌែល iQOO Neo 5SE ជម្រើស RAM 8GB មេម៉ូរី 128GB និងជម្រើស RAM 12GB មេម៉ូរី 256GB តម្លៃចាប់ពី ៣២៥ ដុល្លារដល់ ៤០៥ ដុល្លារ៕