• 2021-12-17 05:02:59
  • ព័ត៌មាន

Hitachi សូមណែនាំហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងប្រព័ន្ធ IT កម្រិតខ្ពស់ ជាមួយនឹងប្រព័ន្ធ Converged និង Hyperconverged

  • 2021-12-17 05:02:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល Hitachi Vantara សូមណែនាំនូវហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងប្រព័ន្ធ IT កម្រិតខ្ពស់ជាមួយ នឹងកំណែទម្រង់ថ្មីនៃប្រព័ន្ធ Converged និង Hyperconverged ធ្វើឲ្យការគាំទ្រប្រព័ន្ធទិន្នន័យកាន់តែប្រសើរឡើង។

ជាមួយនឹងប្រព័ន្ធនៃបច្ចេកវិទ្យា All-NVMe Hyperconverged និងការ scale-up Converged នៅលើហេដ្ឋារចនាសម្ព័ន្ធថ្មីនៃ Server បានជម្រុញឲ្យសមត្ថភាពឧបករណ៍ផ្ទុកទិន្នន័យកាន់តែខ្លាំងនិងប្រសើរឡើងដោយស្វ័យប្រវត្តិព្រមទាំងជា ដំណោះស្រាយយ៉ាងរហ័សក្នុងតម្រូវការទីផ្សារអាជីវកម្មនាសម័យឌីជីថល។

គុណសម្បត្តិពិសេសលើប្រព័ន្ធ Converged និង Hyperconverged Portfolio :

Hitachi Unified Compute Platform (UCP) គឺផ្នែកមួយក្នុងក្រុមគ្រួសារនៃប្រព័ន្ធ converged, Hyperconverged និងប្រព័ន្ធ Rack-scale ដែលផ្ដល់ជូនអតិថិជននូវទម្រង់ដ៏សាមញ្ញក្នុងការតេស្តសាកល្បង និង​អនុវត្ត​វាយតម្លៃលើបណ្ដាញនិងទំហំផ្ទុកដោយផ្ទាល់។ វាមានសមត្ថភាពខ្ពស់ ធ្វើការរហ័ស និងផ្តល់ភាពងាយ ស្រួលក្នុងការគ្រប់គ្រង ព្រមទាំងអាចពង្រីកទំហំផ្ទុកទិន្នន័យបានអាស្រ័យលើតម្រូវការនៃម្ចាស់អាជីវកម្ម។

Hitachi Unified Compute Platform HC (UCP HC) គឺជាកិច្ចសហការជាមួយកម្មវិធី Intel Select Solutions ដែលផ្តល់ជូននូវភាពសាមញ្ញ ងាយស្រួល និងផ្តល់ទំនុកចិត្តខ្ពស់​ដោយភ្ជាប់ជាមួយប្រព័ន្ធ Hyperconverged Platform ដើម្បីតំឡើងលើ Data Center និងប្រព័ន្ធកុំព្យូទ័រលើបណ្ដាញ។

ការតំឡើងកម្មវិធី UCP HC នឹងក្លាយជាទីប្រជុំរាល់កម្មវិធីគ្រប់គ្រងអាជីវកម្មទាំងអស់ ដែលរួមមាន៖ ទិន្នន័យ (Databases) ការវិភាគនានា (Analytics) ការបញ្ជាប្រព័ន្ធកុំព្យូទ័រពីចម្ងាយ (Virtual desktops) និងបញ្ជាពីចម្ងាយលើសាខាការិយាល័យផ្សេងៗ រួមទាំងការផ្ដល់ជូននូវ Cloud hosting solutions ថែមទៀតផង។

វាក៏អាចផ្តល់ឲ្យសហគ្រាសអាជីវកម្មនូវគោលនយោបាយគ្រប់គ្រងប្រព័ន្ធទិន្នន័យ និងដំណោះស្រាយនៃការ ការពារប្រព័ន្ធទិន្នន័យ ដើម្បីជួយឲ្យស្ថាប័នលោកអ្នកដំណើរការដោយរលូន និងផ្តល់ភាពងាយស្រួលដល់ នាយកដ្ឋានបច្ចេកទេស IT ក្នុងការផ្តល់សេវាកម្មបានល្អ ព្រមទាំងគោលដៅយុទ្ធសាស្រ្តផ្សេងៗផងដែរ។ ដើម្បីឲ្យកាន់តែលម្អិតលើ Hitachi Unified Compute Platform Advisor (UCP Advisor, Hitachi Unified Compute Platform CI (UCP CI) និង Hitachi Unified Compute Platform RS (UCP RS) ជាងនេះទៀត សូមលោកអ្នកចូលទៅកាន់ប្រភពនៅលើតំណភ្ជាប់ខាងក្រោមបង្អស់នៃអត្ថបទ៖

សូមទស្សនាវីដេអូខាងក្រោម៖

អំពីក្រុមហ៊ុន Hitachi Vantara

ក្រុមហ៊ុន​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល Hitachi Vantara ជា​ក្រុមហ៊ុនបុត្រ​សម្ព័ន្ធ​គ្រប់គ្រងទាំងស្រុង​នៃក្រុមហ៊ុន Hitachi ,Ltd,.. យើងតែងតែជាមគ្គទេស៍ក្នុងការពាំនាំនូវភាពជាអ្នកដឹកនាំក្នុងវិស័យទិន្នន័យ និងប្រើប្រាស់ គុណតម្លៃនៃទិន្នន័យទាំងនោះសំដៅធ្វើយ៉ាងណាបង្កើតនូវភាពច្នៃប្រឌិតប្រកបដោយ បច្ចេកវិទ្យាវៃឆា្លតបំផុត ព្រមទាំងសំដៅធ្វើយ៉ាងណាធានាឲ្យបានដល់គោលដៅអាជីវកម្មកំណត់ទុក។ យើងបានភ្ជាប់បច្ចេកវិទ្យារួម បញ្ចូលគ្នាទាំងកម្មសិទ្ធបញ្ញា ជាមួយនឹងចំណេះដឹងពាក់ព័ន្ធនានាក្នុងវិស័យនេះ ដើម្បីផ្តល់នូវជម្រើសការ ដោះស្រាយរបៀបគ្រប់គ្រងទិន្នន័យ ក្នុងចេតនាជួយឲ្យសហគ្រាសអាជីវកម្ម ទទួលបាននូវបទពិសោធន៍ ជាក់ស្ដែង ជួយបង្កើនប្រាក់ចំនូលក្នុងក្រុមហ៊ុនជួយកាត់បន្ថយនូវការ ចំណាយមិនចាំបាច់។

Hitachi Vantara គឺជាក្រុមហ៊ុនឈានមុខគេតែមួយគត់ផ្តល់ដំណោះស្រាយជូនម្ចាស់អាជីវកម្មនូវ អត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹក សន្ធាប់លើការច្នៃប្រឌិតបង្កើតថ្មី ដោយតភ្ជាប់នឹង ប្រព័ន្ធព័ត៌មានវិទ្យាដ៏ស៊ីជម្រៅ ក្នុងការងាររបស់អ្នក អនុវត្តផ្ទាល់ដូចជា អ្នកIT, អ្នកកាន់កាប់ប្រព័ន្ធ និងអ្នកឯកទេសបណ្ដាញជាដើម។ យើងប្រឹងប្រែងធ្វើការយ៉ាង សស្រាក់សស្រាំជាមួយស្ថាប័នលោកអ្នកគ្រប់ទីកន្លែង ដើម្បីធានាបាននូវលំនឹងគ្រប់គ្រងទិន្នន័យប្រកបដោយ ទំនុកទុកចិត្តជាទីបំផុត។ លោកអ្នកអាច​ស្វែង​រកពួក​​យើងនៅលើ៖ HitachiVantara.com

ឬភ្ជាប់​ទំនាក់​ទំនង​លើ៖ Twitter | LinkedIn | Facebook

អំពីក្រុមហ៊ុន Hitachi, Ltd

ក្រុមហ៊ុន​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល Hitachi, Ltd មានទីស្នាក់ការកណ្ដាលនៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន គឺជាប្រទេសមួយដែលល្បីល្បាញខាងជំនាញបច្ចេកវិទ្យាស្វែងរកដំណោះស្រាយលើបញ្ហាសង្គម។ ក្រុមហ៊ុនទទួលបាន ចំណូលសារពើពន្ធជាលើកដំបូងក្នុងឆ្នាំ ២០១៦ ចំនួន ៩,១៦២២ ប៊ីលានយេនស្មើនឹងចំនួន ៨១,៨ ប៊ីលាន ដុល្លារ (ពាន់លានដុល្លារ)។ សម្ព័ន្ធ Hitachi Group គឺជាសម្ព័ន្ធក្រុមហ៊ុនឈានមុខគេផ្នែក Social Innovation ស្វែងរកដំណោះស្រាយលើបញ្ហាសង្គមតាមរយៈបច្ចេកវិទ្យា ដែលមានបុគ្គលិកបម្រើការច្រើនជាង ៣០៤ ០០០ នាក់ នៅទូទាំងពិភពលោក។ ជាមួយនឹងកិច្ចសហការ​បែបនេះ Hitachi បានផ្តល់​នូវដំណោះស្រាយជូនអតិថិជនទៅ ច្រើនប្រទេសនៅជុំវិញពិភពលោក ដែលគ្របដណ្ដប់ទៅលើវិស័យជាច្រើនរួមមាន៖ ការផ្គត់ផ្គង់, ការអភិវឌ្ឃន៍ទីក្រុង, វិស័យឧស្សាហកម្មនិងថាមពល, វិស័យហិរញ្ញវត្ថុ, វិស័យរដ្ឋបាលសាធារណៈ និងវិស័យសុខាភិបាលផងដែរ។ សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាច​ស្វែង​រកលើ៖ www.hitachi.com ឬភ្ជាប់​ទំនាក់​ទំនង​លើ៖ Twitter | LinkedIn | Facebook

អំពីក្រុមហ៊ុន Elite Technology JSC Pte Ltd (សឹង្ហបុរី)

ក្រុមហ៊ុន Elite Technology Jsc Pte,.ltd មានមោទនភាពក្លាយជាសមាជិកនៃសម្ព័ន្ធ Elite Technology Jsc Group នៅក្នុងប្រទេសវៀតណាម។ ក្រុមហ៊ុនរបស់យើងបានចុះបញ្ជីកាលពីខែមេសាឆ្នាំ ២០២០ ក្លាយជាតំណាងចែក ចាយផ្ដាច់មុខនៅក្នុងប្រទេស កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងសឹង្ហបុរី។

ជាមួយនឹងការសហការយ៉ាងស្អិតរមួត រួមទាំងការបណ្ដុះ​បណ្ដាលក្រុម​​បុគ្គលិកផ្នែកលក់ប្រកប​ដោយ​វិជ្ជាជីវៈខ្ពស់ មាន​ផ្តល់សេវាប្រឹក្សាទាំងមុន និងក្រោយលក់ជូនអតិថិជនផងនោះ បានធ្វើឲ្យពួកយើងក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់ ឈានមុខគេនៅក្នុងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ដែលមានក្រុមហ៊ុនឯកទេសផ្សេងៗដូចជា Oracle, Hitachi, Palo Alto ជាដើម។ល។

ក្រុមហ៊ុនរបស់យើងផ្តល់ជូននូវដំណោះស្រាយជាកញ្ចប់យ៉ាងសំបូរបែបទាំងផ្នែក Hardware និង Software ព្រមទាំងការគាំទ្រយ៉ាងពេញទំហឹងលើផ្នែកសេវាកម្ម។ ពួកយើងបេ្តជ្ញាចិត្តខ្ពស់ដើម្បីធ្វើយ៉ាងណារក្សានូវកិត្តិនាមជា “ក្រុមហ៊ុនផ្គត់ផ្គង់ឈានមុខគេនូវសេវាកម្មប្រកបដោយប្រសិទ្ធភាពខ្ពស់។”

ក្រុមហ៊ុន Elite Technology Jsc Pte,.ltd ទទួលស្គាល់ជាច្រើនឆ្នាំនៅលើទីផ្សារដែលមានផលិតផល គុណភាព ខ្ពស់ មានទំនុកចិត្តនិងសេវាកម្មផ្គត់ផ្គង់ល្អឥតខ្ចោះសម្រាប់រដ្ឋាភិបាល រួមទាំងវិស័យឯកជនដូចជា ក្រុមហ៊ុនទូរគមនាគមន៍ និងធនាគារហរិញ្ញវត្ថុ ជាដើម។ល។

ក្រុមហ៊ុន Elite Technology Jsc Pte,.ltd យើងខ្ញុំសំឡឹងបោះជំហានទៅមុខជានិច្ច ដើម្បីធានានូវនិរន្តភាព បង្កើនទំនាក់ទំនងជាមួយដៃគូពាណិជ្ជកម្មរបស់យើងឲ្យបានកាន់តែស្និទ្ធស្នាលក្នុងការផ្តល់នូវគុណតម្លៃ ប្រកបដោយប្រសិទ្ធភាពនិងផ្តល់ជូននូវដំណោះស្រាយផ្នែកបច្ចេកវិទ្យាឈានមុខគេ។

ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​យើង​ Elite Technology JSC Pte Ltd,.. ​តំណាងចែកចាយផ្ដាច់មុខនៅកម្ពុជាតាមរយៈ ៖ websiteចុចឈ្មោះទីនេះ ឬភ្ជាប់​ទំនាក់​ទំនង​លើ៖ LinkedIn | Facebook | Telegram

សម្រាប់ព័ត៌មានបន្ថែមសាក​សួរ៖ កញ្ញា សែម​ វួចនី | ទូរសព្ទ: +855 10 961 821 | អ៊ីម៉ែល: vouchny@elite-jsc.com

អត្ថបទទាក់ទង៖

-ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល Hitachi ចាប់ដៃគូនឹង Elite Tech ពង្រីកចំណែកទីផ្សារនៅកម្ពុជា

-ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធឌីជីថល Hitachi សូមណែនាំផលិតផលរក្សាទុកទិន្នន័យល្អបំផុត VSP-G/F/E សម្រាប់អាជីវកម្មខ្នាតតូចនិងមធ្យមនៅកម្ពុជា

-Hitachi VSP 5000 Series ផ្ទុក​និង​ផ្ទេរ​ទិន្នន័យ​លឿន កម្លាំង​ខ្លាំង​បំផុត នឹងក្លាយជាឧបករណ៍ខ្វះមិនបានក្នុងអាជីវកម្មនៅកម្ពុជា ថ្ងៃអនាគត

-Hitachi សូមណែនាំនូវបច្ចេកវិទ្យា Hybrid Cloud សន្សំសំចៃ ៦៧% ធៀបនឹងបច្ចេកវិទ្យាដទៃ

ប្រភព៖

-Blog: Hitachi Unified Compute Platform (UCP)

-Blog: Hitachi Unified Compute Platform HC (UCP HC)

-Blog: Hitachi Unified Compute Platform Advisor (UCP Advisor)

-Blog: Hitachi Unified Compute Platform CI (UCP CI)

-Blog: Hitachi Unified Compute Platform RS (UCP RS)

អត្ថបទ៖ រក្សា

មតិយោបល់