• 2021-12-13 04:00:23
  • ព័ត៌មាន

Kawasaki Ninja ZX-25R SE ឆ្នាំ២០២២ ចេញលក់នៅប្រទេសក្បែរខាងកម្ពុជា តម្លៃរៀងក្រែលដែរ

  • 2021-12-13 04:00:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូតូ Kawasaki Ninja ZX-25R SE ស៊េរីឆ្នាំ២០២២ បានបង្ហាញខ្លួនជាផ្លូវការ នៅក្នុងប្រទេសវៀតណាម ជាមួយនឹងការអាប់ដេតមួយចំនួន ដូចជាទឹកថ្នាំ និងតម្លៃរបស់វា។

ចំពោះទីផ្សារប្រទេសវៀតណាម ក្នុងចំណោមម៉ូតូកម្លាំង ២៥០សេសេ មានតែ ២ម៉ូដែលប៉ុណ្ណោះដែលកំពុងដាក់លក់ គឺ Kawasaki Ninja ZX-25R និង Suzuki Gixxer SF250។

ម៉ូតូ Kawasaki Ninja ZX-25R SE បំពាក់ម៉ាស៊ីនចំណុះ ២៥០សេសេ ទំហំ ៤ស៊ីឡាំង ប្រភេទ liquid-cooled មានកម្លាំងសរុប ៤៣,៥សេះ និងកម្លាំងរមួល ២១,២ញ៉ូតុនម៉ែត្រ។

លក្ខណៈពិសេសមួយចំនួនលើម៉ូតូស្ព័រនេះមានដូចជា៖

  • កាំកង់ទំហំ ១៧អ៊ីញ ជាមួយសម្បកកង់ ១១០/៧០ ខាងមុខ និង ១៥០/៦០ ខាងក្រោយ
  • ហ្វ្រាំងមុខឌីសទំហំ ៣១០មីល្លីម៉ែត្រ
  • បូម reverse shock absorber ម៉ាក Showa
  • ធុងសាំងចំណុះ ១៥លីត្រ
  • មានមុខងារ Driving Mode
  • អាចកំណត់ Traction Control ៣កម្រិត
  • មានមុខងារ 2-way quick gearshift

សូមបញ្ជាក់ថា ម៉ូតូ Kawasaki Ninja ZX-25R SE ឆ្នាំ២០២២ ត្រូវបានដាក់លក់នៅប្រទេសវៀតណាម ក្នុងតម្លៃ ១៩១លានដុង ឬប្រហែល ៨ ៣០០ដុល្លារ៕

អត្ថបទ៖ សេង ឡុង

មតិយោបល់